Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សមាគមមិត្តភាពវៀតណាម- កម្ពុជា នឹងជួយលើកកម្ពស់សមត្ថភាពលើជំនាញភាសាវៀតណាម តាមរយៈការបណ្ដុះបណ្ដាលនិស្សិតកម្ពុជា ដែលទៅសិក្សានៅប្រទេសរបស់ខ្លួន។

នៅក្នុងជំនួបជាមួយ លោក វ៉ូ ម៉ៅ ប្រធានសមាគមមិត្តភាពវៀតណាម- ម្ពុជា និងលោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច កាលពីល្ងាចថ្ងៃទី២៨ ខែសីហា លោកបានលើកឡើងថា សមាគមប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ហើយអនុវត្តរួមគ្នាសមាគមមិត្តភាពវៀតណាម-កម្ពុជា បានពង្រឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាខេត្ត និងខេត្តជាប់ព្រំដែនជាមួយគ្នាដូចជានៅតំបន់ភាគឦសាន្តជាដើម ដោយបានសហការគ្នាយ៉ាងល្អ។ ជាពិសេស សមាគមបានជួយបណ្តុះបណ្តាលនិស្សិតកម្ពុជា ដែលទៅសិក្សានៅប្រទេសវៀតណាម និងជួយបណ្តុះបណ្តាលផ្នែកភាសាវៀតណាម និងបំផុសបំផុល ជាចលនាអតីតកម្មាភិបាលវៀតណាម និងសហគ្រិន ឲ្យទទួលនិស្សិតកម្ពុជាដែលទៅសិក្សានៅប្រទេសវៀតណាមជាដើម។ ម្យ៉ាងវិញទៀត ដើម្បីរឹតចំណងមិត្តភាពនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអរគុណចំពោះសមាគមមិត្ត ភាពកម្ពុជា វៀតណាម ដែលសមាគមមានសកម្មភាពជាច្រើន ដូចជាបានជួយឧបត្ថម្ភដល់ និស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសវៀតណាម។ លោកស្រី​បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូននិស្សិតស៊ីវិលទៅសិក្សានៅប្រទេសវៀតណាម ក្នុង១ឆ្នាំចំនួន១ពាន់នាក់ ដោយពុំគិតនិស្សិតកម្ពុជាជាកងទ័ព និងនគរបាល ដែលស្របពេលដែលប្រទេសទាំងពីរបានបន្តបណ្តុះ ចំណងមិត្តភាព បង្ហាញនូវទំនាក់ទំនងមិត្តភាពការទូតនៃប្រទេសទាំងពីរផងដែរ។

លោកស្រី​ បានបន្ដថា ទំនាក់ទំនងមិត្តភាព នៃ ប្រទេសទាំងពីរកាន់តែជិតស្និទ្ធជាមួយគ្នា  ក្រុមមិត្តភាពនៃប្រទេសទាំងពីរគាំទ្រគ្នាទៅវិញ ទៅមក ដើម្បីបន្តភាពរឹងមាំជាមួយគ្នា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor