header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់របួសធ្ងន់ ត្រូវបានក្រុមសង្រ្គោះរបស់អង្គភាព ៧១១ ចេញទៅអន្តរាគមន៍ បន្ទាប់ពីជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ ត្រូវបាន គ្រឿងចក្រ (ប្រភេទឡេកាទ័រ សម្រាប់លើកដាក់ឥវ៉ាន់) បើកថយមកបុក បណ្តាលឲ្យដួល ហើយបើករត់គេចទៅក្នុងភូមិបាត់ កាលពីម៉ោងជិត៩ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ស្ថិងនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។

ជនរងគ្រោះឈ្មោះ ចាន់ ឈួន អាយុ៦០ឆ្នាំ មានទីលំនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងស្ថានភាពវង្វេងបាត់ស្មារតី ជិះម៉ូតូម៉ាក ហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DD-7308 ។ ចំណែកគ្រឿងចក្រ បង្ក ប្រភេទឡេកាទ័រ (លើកដាក់ឥវ៉ាន់) បានបើករត់គេចទៅបាត់។

តាមបនរជាពលរដ្ឋនៅកន្លែងកើងហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែ គ្រឿងចក្រ ឡេកាទ័រ បើកថយពីចិញ្ចើមផ្លូវ ធ្វើឲ្យ ដងដែក សម្រាប់លើកដាក់ឥវ៉ាន់ លៀន លយមកបុក ម៉ូតូរបស់ជនរងគ្រោះតែម្តង បណ្តាលឲ្យដួល រងរបួសធ្ងន់ ពលរដ្ឋរវល់តែនាំគ្នាចោមរោមមើល ជនរងគ្រោះ ជាឱកាស គ្រឿងចក្រ បើកចូលតាមផ្លូវលំ ក្នុងភូមិគេចទៅបាត់ បន្សល់ទុកតែជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូ ក្រោយពីសមត្ថកិច្ច ប្រជាពលរដ្ឋ នាំគ្នាទៅតាមស្វែងរកគ្រឿងចក្របង្ក តែមិនឃើញ មានតែយកម៉ូតូទៅរក្សាទុកឲ្យជនរងគ្រោះ នៅប៉ុស្តិ៍ចោមចៅ២៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post