ត្បូងឃ្មុំៈ កម្លាំងនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ជប់ ដឹកនាំដោយលោក វរសេនីយ៍ទោ លី គឺមលន់ ប្រធានការិយាល័យកម្រិតស្រាល កាលពីវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ បានចុះបង្ក្រាបសង្វៀនល្បែងជលមាន់មួយកន្លែង នៅក្នុងចំការចំប៊ី ស្ថិតក្នុងភូមិទួលទ្រាត្បូង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូតឃ្មុំ។
លោក វរសេនីយ៍ទោ លី គឺមលន់ បានឲ្យដឹងថា អ្នកញៀនល្បែងទាំងនោះ ផ្អើលរត់គេចបាត់អស់ មុនពេលសមត្ថកិច្ចរបស់លោកទៅដល់កន្លែង នៅសល់ជម្រកសង្វៀន ហើយក៏បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចរុះរើ និងធ្វើការដុតបំផ្លាញចោលតែម្ដង៕