header ads

Sponsor

រិទ្ធី

អតីតគណបក្សសង្គ្រោះជាតិ CNRP គឺជាគូប្រជែងតែមួយគត់ជាមួយនឹងគណបក្សកាន់អំណាចCPP ប៉ុន្តែCNRP មិនអាចចូលរួមប្រកួតប្រជែងជាមួយបក្ស CPP បានទេដោយសារតែCNRP ត្រូវបានតុលាការកំពូលរំលាយកាលពីឆ្នាំ២០១៧កន្លងមក។ យោងតាមលទ្ធផលបណ្តោះអាសន្នដែលប្រកាសដោយគជប កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ ជាង៤លានសំឡេងក្នុងចំណោមសំឡេងសរុបជាង៦លាន។

តាមលទ្ធផលនេះ បង្ហាញថាគ្មានគណបក្សណាអាចប្រជែងជាមួយគណបក្សកាន់អំណាចបានទេ ក្រៅពីអតីតបក្សប្រឆាំង CNRP ទាក់ទងនឹងរឿងនេះ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម និងជាអ្នកតាមដាននយោបាយនៅកម្ពុជាបានមានប្រសាសន៍ថា៖ ជួយថាផងក្រែងគិតខុស!!!!

មកដល់ពេលនេះទ័ពទេវតាបានកាន់កាប់ឋានភុជុង្គនាគទាំងស្រុងហើយ។ តែទោះបីជាយ៉ាងណាក៏ដោយយើងហាក់ដូចចជាសង្កេតឃើញថាទ័ពទេវតានៅតែស្ថិតនៅក្នុងភាពប្រុងប្រយ័ត្នជើងការខ្ពស់បន្ថែមទៀត ទោះបីជាដឹងថាគ្មានគូប្រកួតណាមួយអាចមកតតាំងជាមួយខ្លួនបានទៀតក៏ដោយ។ ក្នុងនោះរួមមានទាំងការព្យាយាមពង្រីកទីតាំងឈរជើងសំខាន់ៗបន្ថែមទៀតផង។
ចំណែកអតីតក្រុមទ័ពព្រះអាទិត្យវិញ ក្រោយពីបន្ទាយរបស់ខ្លួនត្រូវបានគេវាយកម្ទេចរួចមក ​កងពលរបស់ខ្លួនបានត្រូវគេដេញចេញពីបន្ទាយ ហើយដកទ័ពថយចែកផ្លូវគ្នា ក្រោយពីមានការប្រយុទ្ធរប៉េះរប៉ោះមួយរយៈក្រោយមក។មកដល់ពេលនេះកងទ័ពព្រះទិត្យមួយចំនួនបានចេញទៅគៀងគរកម្លាំងពីខាងក្រៅឱ្យមកជួយ។
សំណួរដែលត្រូវចោទសួរនៅពេលនេះគឺ៖
១) ​តើហេតុអ្វីបានជាទ័ពទេវតានៅតែព្រួយហើយនៅតែប្រុងជើងការខ្ពស់ទោះបីជាគេបានប្រកាសថាគ្មាននរណាអាចមកយកឈ្នះខ្លួនបានឡើយនៅពេលនេះ?

២) ​តើការដកទ័ពថយរបស់អតីតទ័ពព្រះអាទិត្យ នៅតែដកថយបន្តទៅក្រោយទៀតរហូតដល់ចែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន? ឬក៏គេនឹងអាចនាំគ្នាឈប់សម្រាកបោះជំរំសិនរួចរួមគ្នាគិតឡើងវិញទៅលើយុទ្ធសាស្ត្រថ្មីៗទៀតដើម្បីឈានចូលទៅឈរជើងនៅតាមទីតាំងចាស់របស់ខ្លួនវិញនៅពេលណាមួយ?
៣) ​តើអតីតទ័ពព្រះទិត្យអាចនឹងវិលមកកាន់ទៅតាំងឈរជើងរបស់ខ្លួនវិញបានដែរឬទេ ប្រសិនបើគេគ្រាន់តែដេករង់ចាំកម្លាំងជំនួយពិខាងក្រៅ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post