header ads

Sponsor

ពិសី

មណ្ឌលគិរីៈ រថយន្តផ្ទុកឈើប្រណីតចំនួន៤គ្រឿង ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកែវសីមា សហការជាមួយកម្លាំងប៉ុស្តិ៍ស្រែឈូក កម្លាំងចារកម្មខេត្ត និងជំនាញបរិស្ថានដែនជម្រកសត្វព្រៃស្រុកកែវសីមា ធ្វើការស្ទាន់ចាប់បាន កាលពី​វេលាម៉ោង១៖០៨នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨។

សមត្ថកិច្ចនគរបាល​កែវសីមា បានឲ្យដឹងថា រថយន្តទាំង​៤គ្រឿងនោះ ទី១-ម៉ាកសាំយ៉ុង ពណ៌ស្លែ គ្មានស្លាកលេខ ផ្ទុកឈើចំនួន១០ដុំ។ ទី២-ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ផ្ទុកឈើចំនួន ១០ ដុំ។ ទី៣-ម៉ាកសាំយ៉ុង ពណ៌លឿង គ្មានស្លាកលេខ ផ្ទុកឈើចំនួន១០ដុំ។ ទី៤-ម៉ាកសាំយ៉ុង ពណ៌ស គ្មានស្លាកលេខ ផ្ទុកឈើចំនួន ១០ដុំ ។ សរុបចំនួន៤០ដុំ ជាឈើប្រណីតប្រភេទសុក្រំ។

បច្ចុប្បន្នឈើ និងរថយន្តទាំងអស់ខាងលើ ត្រូវបានប្រគល់ជូនជំនាញបរិស្ថានដែនជម្រកសត្វព្រៃស្រុកកែវសីមា ដើម្បីចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post