header ads

Sponsor

ពិសី

បន្ទាយមានជ័យៈ គ្រាន់តែឪពុកម្ដាយ ប្រៀនប្រដៅរឿងប្រើប្រាស់ថ្នាំញៀនសោះ បានធ្វើឲ្យយុវជនម្នាក់ តូចចិត្តរហូតសម្រេចបញ្ចប់ជីវិតខ្លួនឯងទាំងវ័យក្មេង និងកំពុងពេញកម្លាំង ដោយគ្មានការពិចារណា។

ករណីនេះ ត្រូវបានក្រុមគ្រួសារប្រទះឃើញ និងភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧៖៣០នាទី យប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចឲ្យដឹងថា នៅវេលាកើតហេតុខាងលើ មានករណីប្រទះឃើញមនុស្សចងកសម្លាប់ខ្លួននៅលើផ្ទះ ក្នុងបន្ទប់របស់ជនរងគ្រោះ ដែលមានឈ្មោះ ប៉ាង គីមឈៀ ភេទប្រុស អាយុ២៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុ ជាមួយឪពុកម្ដាយ។

បើតាមការបញ្ជាក់របស់សមត្ថកិច្ច មូលហេតុឈានដល់ការសម្រេចបញ្ចប់ជីវិត ព្រោះជនរងគ្រោះតូចចិត្តចំពោះការស្ដីបន្ទោសរបស់ឪពុកម្ដាយ រឿងរូបគេប្រើប្រាស់ថ្នាំញៀន។

ក្រោយពេលធ្វើកោសលវិច្ច័យរួចរាល់ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុ និងប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបណ្យតាមប្រពៃណីនៅគេហដ្ឋាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post