header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ ពិតជាអំពើឃោរឃៅ​ យង់ឃ្នងបំផុត ដែលជនសង្ស័យ​ម្នាក់បានធ្វើសកម្មភាពចាក់ជនរងគ្រោះ​អាយុ៨ឆ្នាំម្នាក់​ចំនួន២កាំបិត រួចធ្វើសកម្មភាពរំលោភនាងយ៉ាង​តក់ក្រហល់ បន្ទាប់មក​បម្រុងចាក់សម្លាប់នាងចោល ប៉ុន្តែទេវតាមានភ្នែក ម្តាយកុមារីរងគ្រោះបានមកទាន់ ធ្វើឲ្យភ័យស្លន់ស្លោរ លោតចុះដីរត់ចូលព្រៃប្រាស់អាយូស ។ ប៉ុន្តែទោះបីយ៉ាង មិនអាចគេចផុតពីច្បាប់បានឡើយ ក្រុមគ្រួសារជនរងគ្រោះតាមចាប់រហូតទាល់តែបាន និងបានប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់ ។ ជនរងគ្រោះ បានរងរបួសនៅត្រង់ដៃឆ្វេង ២កាំបិត ប្រដាប់ភេទមានអាការៈហូរឈមខ្លាំង សំរាក់ព្យាបាលនៅមន្ទីពេទ្យ។

ប្រភពព័ត៌មានពីខេត្តសៀមរាប បានឲ្យអង្គភាពព័ត៌មាន CAM POST​ដឹងថា មានករណីរំលោភសេពសន្ថវៈមួយកើតឡើងកាលពីថ្ងៃទី ៧ ខែសីហាឆ្នាំ ២០១៨ ទៅលើជនរងគ្រោះឈ្មោះ ជ. ស.ន. ភេទស្រី អាយុ ៨ឆ្នាំ ។ រីឯជនសង្ស័យឈ្មោះ ទៀម មីកាឌែន ហៅឈុន ដែន ភេទ ប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិល្វា ឃុំ ស្រែណូយ ស្រុក វ៉ារិន ខេត្តសៀមរាប ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួនកាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៨ ម៉ោង ២១ តាមបញ្ជាលោកកើត វណ្ណារេត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប ។

ប្រភពបន្តថា តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា ខ្លួនពិតជាបានចាក់ជនរង២កាំបិតរួច ទើបរំលោភ ហើយបម្រុងសម្លាប់ជនរងគ្រោះចោល តែម្តាយនាងទៅទាន់ ខ្លួនគេក៏លោតចុះពីលើផ្ទះជនរងគ្រោះ ហើយរត់ចូលព្រៃ ប៉ុន្តែបងប្អូនជនរងគ្រោះដេញចាប់បាន ។ 

ជនសង្ស័យ ត្រូវបញ្ជូនទៅតុលាការ ថ្ងៃទី ៩ ខែ សីហា ឆ្នាំ២០១៨ដើម្បីឲ្យច្បាប់វិនិច្ឆ័យទោស ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post