header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក​ កៅ​ សារ៉ាវុធ​ អភិបាលរងខណ្ឌជ្រោយចង្វារ​ នៅថ្ងៃទី១០​ ខែសីហា​ ឆ្នាំ​២០១៨​នេះ បានដឹកនាំកម្លាំងចម្រុះ​ ចុះបង្ក្រាប​សង្វៀនជល់មាន់​​មួយកន្លែង ក្នុងភូមិគៀនឃ្លាំង​ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ​​ ដោយបានឃាត់ខ្លួនមនុស្សចំនួន​១២នាក់​ ម៉ូតូចំនួន​៣៧គ្រឿង រថយន្ត​មួយ​គ្រឿង និងមាន់ជល់ចំនួន​៧ក្បាល​។

លោក​ កៅ​ សារ៉ាវុធ​ បានប្រាប់ឲ្យដឹងថា​ ប្រតិបត្តិការខាងលើនេះ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅជិតនោះ​ ក្រោយមក​លោក​ ឃ្លាំង​ ហួត​ អភិបាលខណ្ឌជ្រោយចង្វារ​ បានបញ្ជាឲ្យលោក​ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងជល់មាន់ខាងលើនេះភ្លាម​​។

ក្នុងប្រតិបត្តិការខាងលើនេះ​ កម្លាំងចម្រុះបានធ្វើការឃាត់ខ្លួនមនុស្សចំនួន​ ១២នាក់​,​ ម៉ូតូ​ ៣៧គ្រឿង​,​ រថយន្ត​ Tundra មួយគ្រឿង,​ និងមាន់​ជល់​ចំនួន​ ៧ក្បាល​ រួមនឹងសម្ភារមួយចំនួនដែលបម្រើឲ្យសង្វៀនជល់មាន់។​ កម្លាំងជំនាញបាននាំខ្លួនមនុស្សទាំងអស់នោះទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ​ ដើម្បីកសាងសំណុំរឿង​ ចាត់ការបន្តតាមនីតីវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post