header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គណបក្សនយោបាយទាំង១៦ ដែលបានចូលរួមពិគ្រោះយោបល់ជាមួយសម្ដេចតេជោ ហ៊ុន សែន នឹងទទួលបាននូវតំណែងបន្ថែម ជាទីប្រឹក្សានាយករដ្ឋមន្រ្តី ដើម្បីងាយស្រួលចំពោះសកម្មភាពចុះទៅកាន់មូលដ្ឋាន ក្នុងការងារនយោបាយរបស់គណបក្សផ្ទាល់របស់គេ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

ហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន ឲ្យដឹងថា តំណាងគណបក្សទាំងអស់ មោទនភាព និងសេចក្តីរីករាយ ក្នុងការមកចូលរួមក្នុងវេទិកានេះ ក្នុងបរិបថរួមគ្នាគិត រួមគ្នាធ្វើ។

ពួកគេលើកឡើងថា “ខ្ញុំសូមឯកភាព និងគាំទ្រ នូវការផ្ដួចផ្តើមរបស់សម្តេចតេជោ នេះ។ នេះជាពាក្យលើកឡើងរបស់គណបក្ស ដែលមានវត្តមានទាំងអស់ លើកលែងតែគណបក្សខ្មែរសាធារណៈរដ្ឋ ឯកឧត្តម លន់ ឫទ្ធិ ដែលសូមពិគ្រោះជាមួយសហគាវិកសិន”

លោកបន្តថា “មន្រ្តីគណបក្សទាំងអស់នេះ នឹងទទួលបាននូវតំណែងបន្ថែម ជាទីប្រឹក្សានាយករដ្ឋមន្រ្តី ដើម្បីងាយស្រួលចំពោះសកម្មភាពចុះទៅកាន់មូលដ្ឋាន ក្នុងការងារនយោបាយរបស់គណបក្សផ្ទាល់របស់គេ”

គណបក្សនយោបាយទាំង១៦ រួមមាន៖

១)គណបក្សខ្មែររួបរួមជាតិ

២)គណបក្សពន្លឺថ្មី

៣)គណបក្សសញ្ជាតិកម្ពុជា

៤)គណបក្សខ្មែរក្រោក

៥)គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ

៦)គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ

៧)គណបក្សសាធារណរដ្ឋខ្មែរ

៨)គណបក្សរស្មីខេមរា

៩)គណបក្សហ៊្វុនស៊ិនប៉ិច

១០)គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច

១១)គណបក្សយុវជនកម្ពុជា

១២)គណបក្សធម្មាធិបតេយ្យ

១៣)គណបក្សឆន្ទៈខ្មែរ

១៤)គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា

១៥)គណបក្សខ្មែរតែមួយ

១៦)គណបក្សប្រជាជនកម្ពុជា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post