header ads

Sponsor

រិទ្ធី

នៅព្រឹកថ្ងៃអង្គារ៍ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨           សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានជួបពិភាក្សាការងារជាមួយតំណាងគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតកាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ កន្លងមកនេះ ចំនួន១៦គណបក្ស នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តីបានប្រាប់ថា៖ គណបក្សទាំងអស់នេះ (១៦គណបក្ស) នឹងទទួលបាននូវតំណែងបន្ថែមជាទីប្រឹក្សារាជរដ្ឋាភិបាល ដើម្បីងាយស្រួលចំពោះសកម្មភាពចុះទៅកាន់មូលដ្ឋានក្នុងការងារនយោបាយរបស់គណបក្សផ្ទាល់របស់គេ។

លោកបន្ថែមថា៖ គណបក្សដែលបានចូលរួមទាំង១៦ មានកិត្តិយស មោទនភាព និងសេចក្តីរីករាយ ក្នុងការមកចូលរួមក្នុងវេទិកានេះ ក្នុងបរិបថរួមគ្នាគិត រួមគ្នាធ្វើ និងសូមឯកភាព និងគាំទ្រនូវការផ្ដួចផ្តើមរបស់សម្តេចតេជោ។
លើកលែងតែគណបក្សខ្មែរសាធារណរដ្ឋ របស់លោក លន់ ឫទ្ធិ ដែលសូមពិគ្រោះជាមួយនិងសហគាវិកសិន។
សូមបញ្ជាក់ថាគណបក្សនយោបាយចូលរួមចំនួន១៦ ដែលបានចូលរួមក្នុងវេទិកាពិគ្រោះយោបល់ថ្ងៃនេះមាន

១-គណបក្សខ្មែររួបរួមជាតិ (លោក ញឹក ប៊ុនឆៃ) ២-គណបក្សពន្លឺថ្មី (លោក ងួន សុខាវី) ៣-គណបក្សសញ្ជាតិកម្ពុជា (លោក សេង សុខេង) ៤-គណបក្សខ្មែរក្រោក (លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង) ៥-គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ (លោក ម៉ម សូណង់ដូ) ៦- គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ (លោកស្រី សុខ រ័ត្នសុវណ្ណបច្ចៈសីលា) ៧-គណបក្សសាធារណរដ្ឋខ្មែរ (លោក លុន ឫទ្ធិ) ៨-គណបក្សរស្មីខេមរា (លោក ស៊ិន សុភាព)

៩-គណបក្សហ៊្វុនស៊ិនប៉ិច (ព្រះអង្គម្ចាស់នរោត្តម ចក្រាវុឌ្ឍ) ១០-គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច (លោក ហួន ចំរើន) ១១-គណបក្សយុវជនកម្ពុជា (លោក ពេជ្រ ស្រស់) ១២-គណបក្សធម្មាធិបតេយ្យ (លោកស្រី ពោធិតី សាវត្ថី) ១៣-គណបក្សឆន្ទៈខ្មែរ (លោក គង់ មូនីកា) ១៤-គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា (ប្លាង សឹន) ១៥-គណបក្សខ្មែរតែមួយ (លោក កែម រិទ្ធិសិត) និង ១៦-គណបក្សប្រជាជនកម្ពុជា (សម្តេច សាយ ឈុំ)។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post