header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអះអាងសម្រាប់ការអាណត្តិទី ៦ នៃរដ្ឋសភានេះថា រាជរដ្ឋាភិបាលសម្រេចបង្កើត «ឧត្តមក្រុមប្រឹក្សា និងផ្តល់យោបល់» ដោយមានសមាសភាពចូលរួម ពីតំណាងគណបក្សនយោបាយ ដែលចូលការបោះឆ្នោត ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណបក្សរដ្ឋមន្ត្រី បានសរសេលើបណ្តាញសង្គម ឲ្យដឹងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ខាងក្នុងវេទិការជួបប្រជុំជាតំណាងគណបក្សនបាយ ដែលមិនជាប់ឆ្នោត ជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព សម្តេចតេជោ បានលើកឡើង ថា ការបោះឆ្នោតបានកន្លងហើយ ទុកបញ្ហានោះមួយអន្លើ ហើយយើងអាចចូលរួមកសាង ប្រទេសជាតិរបស់យើងជាមួយគ្នា ហើយមិនយូរប៉ុន្មានទេ “ការបោះឆ្នោត២០២២ នឹងមកដល់” ។

សម្តេចបន្តថា ការអញ្ជើញជួបជុំនេះ គឺមិនមែនមកគាំទ្រគោលការណ៍នយោបាយគណបក្សប្រជាជនកម្ពុជានោះទេ “ហើយមិនមែនជាផលប្រយោជន៍របស់រាជរដ្ឋាភិបាលនោះដែរ ប៉ុន្តែជាផលប្រយោជន៍ប្រជាពលរដ្ឋ” ។

សម្តេចតេជោ បានផ្តួចផ្តើមគំនិត និងពន្យល់ពីហេតុផលនៃការបង្កើត “ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់” ដែលជាយន្តការចូលរួមឆ្លើយតប និងផលប្រយោជន៍ប្រជាពលរដ្ឋ។ យន្តការនេះអាចហៅកាត់ថា “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” ។

តាមការលើករបស់លោក ផៃ ស៊ីផាន បានឲ្យដឹងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះមាន៖ ភារៈកិច្ច ទី១. ផ្តួចផ្តើមគំនិត ឬផ្តល់មតិ នៅលើការរៀបចំគោលនយោបាយ ដល់រាជរដ្ឋាភិបាល(ធាតុចូល)។ ទី២. ចូលរួមផ្តល់យោបល់ ដល់សេចក្តីព្រាងច្បាប់របស់របស់រាជរដ្ឋាភិបាល មុនគណរដ្ឋមន្រ្តីអនុម័ត។ ឧត្តមក្រុមប្រឹក្សា មានអត្តនោម័តធ្វើញាត្តជូនព្រឹទ្ធសភាតតំាង និង ច្បាប់ដែលបានអនុម័តដោយរដ្ឋសភា។ ទី៣. ឧត្តមក្រុមប្រឹក្សានេះ បានចូលរួមផ្តល់យោបល់ដល់នាយករដ្ឋមន្រ្តី ចំពោះភាពអសកម្ម ឬបទរំលោភណាមួយរបស់មន្រ្តី ឬនាយករដ្ឋមន្រ្តី។ ទី៤. ការបង្កើតឧត្តមក្រុមប្រឹក្សានេះ គឺតាមរយៈព្រះរាជក្រឹត្យ ។

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា សមាសភាព និងយន្តការ ទី១. សមាសភាពដោយស្ម័គ្រចិត្ត មកលើគណបក្សដែលបានចូលរួមបោះឆ្នោត អាណត្តិទីប្រាំមួយ ជាមួយនឹងការឯកភាពពីនាយករដ្ឋមន្រ្តី។ ទី២. គណបក្សនីមួយៗ មានតំណាងពីររូប ដែលជាប្រតិភូ និង តែងតាំងដោយព្រះរាជក្រឹត្យ ស្នើដោយនាយករដ្ឋមន្រ្តី។ ទី៣. ប្រធានឧត្តមក្រុមប្រឹក្សា គឺអនុវត្តន៍បានគោលកាណ៍បន្តវេនមួយខែម្តង តាមលេខរៀង បញ្ជីបោះឆ្នោត។ ទី៤. ត្រូវមានលេខាធិការដ្ឋានមួយ ទទួលខុសត្រូវដោយមន្ត្រី ទីស្តីការគណៈរដ្ឋមន្រ្តី និងមន្រ្តីម្នាក់មកពីគណបក្សនីមួយៗ និងទី៥. លេខាធិការដ្ឋាន និងកន្លែងប្រជុំស្ថិតនៅក្នុងវិមានសន្តិភាព ។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យដដែល ក៏បានឲ្យដឹងថា កិច្ចដំណើរការ ទី១. ប្រជុំមួយខែម្តង តាមការកោះប្រជុំរបស់ប្រធានបន្តវេន។ ទី២. ប្រជុំជាមួយនាយករដ្ឋមន្រ្តី ៦ខែម្តង ឬជាការចាំ បាច់របស់នាយករដ្ឋមន្រ្តី ដែលធ្វើនៅចន្លោះពេលនេះ តាមការកោះប្រជុំរបស់នាយករដ្ឋមន្រ្តី។ ទី៣. ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នេះ នឹងត្រូវបញ្ចប់អនុលោមតាមអាណត្តិរបស់រាជរដ្ឋាភិបាល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post