header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ជប៉ុនៈ គណៈកម្មាធិការកីឡាអូឡាំពិកជប៉ុន(JOC)បាននិយាយនៅថ្ងៃចន្ទនេះថា កីឡាករបាល់បោះជប៉ុន៤នាក់ ត្រូវបានគេបញ្ជូនឲ្យវិលត្រឡប់មកផ្ទះវិញពីព្រឹត្តការណ៍ Asian Games ពាក់ព័ន្ធនឹងរឿងអាស្រូវ ឆ្លៀតទៅរកស្រ្តីបម្រើផ្លូវភេទ ដើម្បីរួមភេទ។

ក្រុមមន្រ្តី JOC បាននិយាយប្រាប់សន្និសីទកាសែតថា ក្រុមកីឡាករទាំងអស់នេះ ត្រូវបានគេមើលឃើញស្ថិតនៅសង្កាត់ភ្លើងពណ៌រាត្រី ស្ថិតនៅក្នុងទីក្រុងហ្សាកាតា ដោយពាក់អាវក្រុមជម្រើសជាតិ កាលពីយប់ថ្ងៃពុធ បន្ទាប់ពីឈ្នះក្រុមកាតា ក្នុងលទ្ធផលពិន្ទុ៨២-៧១។

លោក Yashuhiro Yamashita គឺជាប្រធានគណៈប្រតិភូជប៉ុន បាននិយាយនៅក្នុងសន្និសីទកាសែតថា អ្នកទាំង៤ ត្រូវបានបញ្ជូនឲ្យវិលត្រឡប់ទៅផ្ទះភ្លាមៗ និងត្រូវបានដកអភ័យឯកសិទ្ធិជាសមាជិករបស់ក្រុមជម្រើសជាតិជប៉ុន។

សូមបញ្ជាក់ថា ព័ត៌មានរបស់កីឡាករ Yuya Nagayoshi, Takuya Hashimoto, Takuma Sato និងកីឡាករ Keita Imamura បានក្លាយជាភាពអាម៉ាស់មុខមួយសម្រាប់ជប៉ុន ដែលធ្លាប់បានបញ្ជូនកីឡាករហែលទឹកឲ្យវិលត្រឡប់ទៅផ្ទះវិញដូចគ្នា នៅ Asian Gamesលើកចុងក្រោយ កាលពីឆ្នាំ២០១៤ សម្រាប់ការលួចកាមេរ៉ាអ្នកកាសែត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post