header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ ក្រុមមន្ត្រីសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពីលោកស្រីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងចូលរួមពីសមត្ថកិច្ចក្រុងព្រះសីហនុ ព្រមទាំងអាជ្ញាធរដ្ឋបាលខេត្តព្រះសីហនុ នៅម៉ោង២សៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ បានចុះឃាត់រថយន្តគ្មានពន្ធ ១គ្រឿង ម៉ាក Mercedes ពណ៌ស ចង្កូតឆ្វេង ដែលមានម្ចាស់ជាជនជាតិចិន។

រថយន្តខាងលើនោះប្រើប្រាស់ស្លាកលេខក្លែងក្លាយ ព្រះសីហនុ 2A-3800 កំពុងជិះទៅចតនៅមុខហាងលក់ទំនិញមួយកន្លែង តាមផ្លូវឯករាជ្យ ក្នុងសង្កាត់២ ក្រុងព្រះសីហនុ។
ពិតជាមិនធម្មតានោះទេ! ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ បាននាំគ្នាងើយឆ្ងល់និងនិយាយ តៗគ្នាថា តើជនជាតិចិននោះ នំាយករថយន្តសេរីទំនើបអត់ពន្ធខាងលើចូលមកកម្ពុជា តាមណា! ទើបមន្ត្រីគយក្នុងខេត្តព្រះសីហនុ តាមប្រមាញ់ឈានដល់ការចាប់បាន។
ចំណែករថយន្តសេរីទំនើបមួយគ្រឿងប្រើប្រាស់ស្លាកលេខក្លែងក្លាយខាងលើ ត្រូវបាន លោក ទុំណូ នាំយកទៅរក្សាទុកនៅអង្គភាព សាខាគយនិងរដ្ឋាករខេត្ត ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់។

ប្រតិបត្តិការនេះធ្វើឡើងដើម្បីទប់ស្កាត់ការបន្លំគេចពន្ធ ពីម្ចាស់យានយន្តគ្រប់ប្រភេទ ដូចដែលសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ អនុវត្តន៍កន្លងមក ទៅលើកន្លែងលក់យានយន្តក្នុងខេត្ត សំដៅប្រមូលប្រាក់ពន្ធតាមច្បាប់បង់ចូលថវិកាជាតិ។
ប៉ុន្តែពាក់ព័ន្ធនិងទំនិញគេចពន្ធ កំពុងតែហូរចូលដឹកតាមទូកសាឡង់ធំៗចូលមកចត ទំលាក់ទំនិញ យ៉ាងគគ្រឹកគគ្រែងរៀងរាល់ថ្ងៃ នៅតំបន់កំពង់ផែ ឃុំទំនប់រលក ក្នុងក្រុងព្រះសីហនុ តើលោក ទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ បានដឹងជ្រាបរឺទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post