![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxC2JWPhaUUnTZxSE8CjB57f6udKZoFIIQVIWISCskatag3ActsJBmIm5atSDjGfwPKc9XTUCGMGoK6ZBBo55ZDN_z6kVOEdK7DV3MC-M4qZoX84fTDztJUNmmZHWeigACkhPsnxxnjo8B/s1600/Thumbnail-Recovered.jpg)
កែបៈ លោក បែន តារា ស្នងការរងខេត្តព្រះសីហនុ និងជាកូនប្រសាលោកស្រី ស៊ុយ សុផាន ត្រូវបានប្រកាសតែងតាំងជាស្នងការនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកែប ផ្លូវការហើយ ជំនួសឧត្តមសេនីយ៍ទោ អ៊ីង សំអុល អតីតស្នងការ។
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅស្នងការដ្ឋាននគរបាលខេត្តកែប ក្រោមអធិបតីភាពនាយឧត្ដមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងប្រធាននាយកដ្ឋានបុគ្គលិក និងជាដំណាងដ៏ខ្ពង់ខ្ពស់របស់អគ្គស្នងការនគរបាលជាតិ និងមានការអញ្ជើញរួមពីសំណាក់លោក កែន សត្ថា អភិបាល នៃគណៈ អភិបាលខេត្តកែប ព្រមទាំងមន្ត្រីរាជការ ជុំវិញខេត្តយ៉ាងច្រើនកោះករផងដែរ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR3Gqathre9SIwUU5je0u6MsGyp__12gHrdHVLgqYhUOtwBk75DqD5Gu3Zz6dWuOGBSPS-I16zGgJVqg3vRo7Wt2K79yCrb_zYEsF07UuKzyJIhqjIBsuebsLH2k8niYhxd4xyEOG0aZrl/s1600/566453502.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTUupCylYnE1uLNoAWT4g0umf3oza_zZzJI2ueQIZhY_Dery1mhxqWsP8zLGPe-CxCciZzejXgMQs6S92VWI8pM09rfjhEqHFMIlerRbcYR7Qg7a5A1FChXmDtcIFQcoQJmOMrovg349nw/s1600/566453505.jpg)
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានជំរុញឲ្យស្នងការនគរបាលខេត្តកែប ទើបប្រកាសថ្មី ត្រូវសិក្សាស្វែងយល់ពីភូមិសាស្ត្រ និងថ្នាក់ក្រោម ថាតើកងកម្លាំងចង់បានអ្វី ហើយចំពោះថ្នាក់ក្រោមវិញ ក៏ត្រូវស្វែងយល់ និងគោរពថ្នាក់លើរបស់ខ្លួនវិញដែរ។ កត្តាទាំងអស់នេះហើយ សម្រាប់សម្រួលដល់ការងារឲ្យបានជោគជ័យ និងដំណើរការការងារដោយរលូន និងបន្ដរក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹង និងបង្កើតសមត្ថភាពរបស់មន្ដ្រីទាំងអស់ មិនត្រូវប្រកាន់បក្ខពួក ឬក្រុមណាឡើយ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_Fcxt-4DBXq1FAzI21FyphWC04JREBT2CCsmRQqOQnUalsnuH6e-rNRS5E-OjNKFiQIAv-UDn3I74ZQjBJyLXRJQYclhamfV_A-DNsooLErc3GMd2BEMhAATvUMnyBLD9_rC7LE-fBfcv/s1600/5664535011.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUa_WK0wDVPJAxMtOeqr9COlSeTumwWPHV-0fdQgnVy_5dBjaoijlhuqEdt_bZjoZZlkqugQVLbcznPGvLAh4Kp8l_jnibwdEjZqYIW0fm7KWP-Ue2-c_tOe2RUGQ68Gko_1ACvu6kHC51/s1600/5664535012.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_WfEN6AKk8-VO83GtkKMCNlAehCwZU2R2ByL4eDIXVrgg8TCRRmGf2sfn1Xyrd6bZG6O3OTJfr1om3VYP4TwFpTJ7BOd5zQswjLfSXT5EHgRmy_OmGbl3zkxp4Do6L4henq-x9Ip3m1rd/s1600/5664535014.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje4rEql6SlnliNMg8hpmQa9Up5xEgYDKThgxLGzL8HyfkjOBHuvGdc8oq4RfG17W1WrfE7Cf6jX3sApWLL-lkJtuOscr48ykj22hofKzSJvwGOUcAiwrJTRXVu81wDqMWKvvFTlcDcwp56/s1600/5664535016.jpg)
សូមជម្រាបដែរថា ការប្រកាសចូលកាន់តំណែងជាស្នងការរបស់លោក ឧត្តមសេនីយ៍ បែន តារា នេះ បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល អតីតស្នងការខេត្តកែប បានផ្លាស់ទៅកាន់តំណែងជាប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃវិញ៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjykWQCuNWc5BCj2rAxE8EIdpJVrRwqafq1pOteVokZ_i1OSlMvu2lsBT3WYDL1VV734um8UzXwscA29yCyCcM-bEiohtI-Fbs0Xuf7wtEYIa1Z4iSODvyQjUpix3V6KIFG_hOQZRPwuiqs/s1600/5664535017.jpg)