header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ ជនសង្ស័យរួម និងវត្ថុតាងប្រេងម៉ាស៊ីនចំនួនកេះ ត្រូវបានសមត្ថកិច្ចនគបាលការិយាលយព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួនបាន ខណៈ ដែលគេយកទៅលក់ឲ្យដេប៉ូលក់សាំងមួយកន្លែង ដែលគេស្តុកចែកចាយទៅតាមបណ្តាស្ថានីយសាំងផ្សេងៗ ។

ការឃាត់ខ្លួនបានជនសង្ស័យរួមនឹងវត្ថុតាងខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចស្ថានីយលក់សាំងមួយកន្លែង ស្ថតក្នុងភូមិមេលំ ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

ប្រធានការិយាលយ័ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគបាល ខេត្តកំពង់ឆ្នាំង លោកវរៈសេនីយ៍ឯក ពេជ្យរ៉ី បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនបានមានឈ្មោះ ឈ្មោះ នង ម៉េងលី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង រួម នឹងបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ ។

ប្រភពបានឲ្យដឹងទៀតថា នៅមុនពេលចាប់ខ្លួនបានជនសង្ស័យ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីម្ចាស់ស្តុកប្រេងម៉ាស៊ីនថា មានជនសង្ស័យបានលួចគាស់ទ្វារយកប្រេងម៉ាស៊ីន ដែលទុកនៅក្នុងផ្ទះអស់ចំនួន១៤៤កេះ តែរកឃើញ បាន៣៤កេះវិញ ។

ក្រោយពីទទួលពាក្យបណ្តឹងហើយ សមត្ថកិច្ចបានបើកការស្រាវជ្រាវរយះពេល២ខែ ទើបរកឃើញជនសង្ស័យកំពុងដើរយកប្រេងដាក់លក់ឲ្យម៉ូយ នៅចំណុចខាងលើ ទើបឃាត់ខ្លួន កម្លាំងងបានរាយការណ៍ជូនលោកស្នងការ និងលោកព្រះរាជអាជ្ញា នាំយកមកការិយាលយ័ដើម្បីសាកសួរនៅការរិយាលយ័ ខណៈ ដែលជនសង្ស័យបានសារភាពថា ពិតជាបានលួចពិតមែន និងបាននាំទៅចង្អុលបង្ហាញពីកន្លែងលាក់ប្រេងទុក នៅផ្ទះជួលមួយកន្លែង ដែលស្ថិតក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ។

នៅក្នុងការឆែកឆេរលំនៅឋានខាងលើមានការចូលរួមពីព្រះរាជអាជ្ញារងលោកស្រី សាតធីតា លោកប្រានការរិយាលយ័ព្រហ្មទណ្ឌស្រាល សហការី អាជ្ញាធមូលដ្ឋានបានចូលរួមក្នុងការត្រួតពិនិត្យលំនៅឋាននៅរសៀលម៉ោង៤ និង៤៥នាទីថ្ងៃដ ដែលដោយរកឃើញប្រេងម៉ាស៊ីនចំនួន៣៤កេះ ដែលជនសង្ស័យលាក់ទុកនៅផ្ទះជួលខាងលើ ។

ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំយលមកការិយាលយ័ដើម្បីកសាងឯកសារគ្រោង នឹងបញ្ជូនបន្តទៅសាលាតំបូង ខេត្តចាត់ការតាមនីតិវិធីនៅថ្ងៃដដែលនេះផងដែរ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post