header ads

Sponsor

រិទ្ធី

លោក លី សាម៉េត បានចោទប្រកាន់អភិបាលខេត្តកណ្តាល លោក ម៉ៅ ភិរុណ ថាបានយកដីក្រុមហ៊ុនរបស់លោក (ទីតាំងស្ថិតនៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល) ដីនេះក៏មានឈ្មោះ ភឹម ភីរ៉ា ជាអភិបាលស្រុកល្វាឯម ដែលជាកូនប្រុសរបស់ លោក ម៉ៅ ភិរុណ ក៏មានដីនៅក្នុងនោះដែរ រួមទាំង គីម គឹមហាច ឈាង ចិន្តា ជា ហេង ស៊ួន គឹមស្រ៊ុន សេង ចាយ សេង លាង ហុង សេងហេង ប៊ូ សុខុម នួន សារី  រស់ គង់ សេង សុមេត្តា ជឹម ម៉េងអាន វ៉ា សារិទ្ធ .......។ល។

យកដីទៅលក់ ធ្វើរបាយការណ៍កុហកសម្តេច លោកបានយកស្នាមមេដៃប្រជាពលរដ្ឋទៅកុហក សម្តេច ឥលូវប្រជាជននៅឃុំកំពង់អុសទាំងមូលដឹងឭអស់ហើយ ហើយប្រជាជនទាំងអស់ព្រមមកធ្វើជាសាក្សីទាំងអស់គ្នា។ លោកបានកុហកប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋទាំងអស់ឆ្ងល់ថាយកស្នាមមេដៃពួកគាត់ធ្វើអ្វី ហើយខាងលោកអភិបាលខេត្ត ម៉ៅ ភិរុណ ថាយកស្នាមមេដៃទៅគាំទ្រសម្តេច តែផ្ទុយទៅវិញ លោកបានយកស្នាមមេដៃប្រជាជនធ្វើរបាយការណ៍កុហកសម្តេច ហើយលោកយកដីក្រុមហ៊ុន ទៅលក់ចែកអ្នកមាន និងឧកញ៉ាមួយចំនួន។

លោក លី សាម៉េត បានសរសេរក្នុងហ្វេសប៊ុកថា៖ ខ្ញុំបាទ លី សាម៉េត មានភ័ស្តុតាងគ្រប់គ្រាន់ មានទាំងវីដេអូក្លីប ដែលលោកបានបញ្ជាកូនចៅថ្នាក់ក្រោម ទៅប្រមូលស្នាមមេដៃប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះ លោកចោទថាក្រុមហ៊ុនខ្ញុំមិនឱ្យប្រជាពលរដ្ឋដើរ លោកធ្វើរបាយការណ៍កុហកថា ប្រជាជនដើរមិនបាន រកត្រីមិនបាន។ រឿងទាំងអស់នេះ សុទ្ធតែលោកជាអ្នកប្រឌិតឡើងទាំងអស់ មិនតែប៉ុណ្ណោះលោកយកដីក្រុមហ៊ុនខ្ញុំទៅលក់អស់ហើយ លោកបែរមក  ប្តឹងខ្ញុំដាក់គុកទៀត។ វាពិតជាអយុត្តិធម៌ណាស់សម្រាប់រូបខ្ញុំបាទ។ សូមប្រជាពលរដ្ឋទាំងអស់ពិចារណាទាំងអស់    គ្នា។

លោក លី សាម៉េត ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជាបាបន្ថែមថា៖ បើលោកអភិបាលខេត្តកណ្តាលថា ខ្លួនលោកមិនបានយកដីក្រុមហ៊ុនទៅលក់ឱ្យគេទេនោះ លោកហ៊ានមកស្បថជាមួយខ្ញុំបាទ នៅព្រះអង្គដងកើ បាន ឬ អត់ ។ តើលោកយកដី ក្រុមហ៊ុននោះពិត ឬមិនពិត? ។ ពីព្រោះឈ្មោះដែលលោកបានលក់ឱ្យនោះ សុទ្ធតែជាពួកឈ្មួញខិលខូច និងអ្នកមានមួយចំនួន ហើយគ្មានឈ្មោះប្រជាជននៅឃុំកំពង់អុសទេ។ ខ្ញុំបាទមានភ័ស្តុតាងក្នុងដៃគ្រប់គ្រាន់ ។

លើសពីនេះទៅទៀត លោក លី សាម៉េត បានផ្ញើសារជូនសម្តេច ហ៊ុន សែន តាមរយៈហ្វេសប៊ុកថា៖ តែនៅពេលនេះ សូមសម្តេចមេត្តាអភ័យទោសនិងពិចារណា ឱ្យខ្ញុំបាទដើរផ្លូវណា? បើលោកអភិបាលខេត្ត ម៉ៅ ភិរុណ ធ្វើរបាយការណ៍ភូតកុហកសម្តេច ដើម្បីយកដីក្រុមហ៊ុនខ្ញុំបាទទៅចែកគ្នាអស់រលីងហើយ មិនតែប៉ុណ្ណោះប្តឹងខ្ញុំបាទដើម្បីយកទៅដាក់គុកទៀត។
ខ្ញុំបាទសូមជំរាបសម្តេចដោយត្រង់ថា ខ្ញុំបាទមិនចង់ស្រាតខោខ្លួនឯងឱ្យអ្នកដទៃឃើញទេ តែពេលនេះខ្ញុំបាទទាល់ច្រកហើយមិនដឹងដើរផ្លូវណាទេ? ពីព្រោះលោកអភិបាលខេត្ត ម៉ៅ ភិរុណ យកទ្រព្យសម្បត្តិខ្ញុំបាទដែលមានទាំងប៉ុន្មានយកទៅហែកចែកគ្នាអស់រលីងហើយ តើគួរឱ្យខ្ញុំបាទធ្វើយ៉ាងដូចម្ដេច? សូមទានជ្រាប!

សូមបញ្ជាក់ថាតុលាការសាលាដំបូងរាជធានីភ្នំពេញបានកោះហៅលោក លី សាម៉េត (ម្ចាស់ដីដែលចោទប្រកាន់អភិបាលខេត្តកណ្តាល) ចូលឆ្លើយបំភ្លឺនៅថ្ងទី២២ ខែសីហា ឆ្នាំ២០១៨ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទប្រមាថ តាមបណ្តឹងរបស់លោកអភិបាលខេត្តកណ្តាល ម៉ៅ ភិរុណ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post