header ads

Sponsor

ពិសី

ត្បូងឃ្មុំៈ បុរស២នាក់ ដែលជាអ្នកជិតខាង បានផឹកស៊ីជាមួយគ្នា ទាស់ពាក្យសម្ដីបន្តិចបន្តួតទាញដាវ កាប់ប្រហារទៅលើភាគីម្ខាងទៀត សន្លប់បាត់ស្មារតីក្នុងថ្លុកឈាម បណ្ដាលឲ្យ​រងរបួសធ្ងន់ ស្ទើរអស់ជីវិត កាលពីថ្ងៃទី​៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង​១៖៣០នាទី នៅត្រង់ចំណុចភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កមាន​ឈ្មោះ ស៊ឹម វ៉ាត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ នៅភូមិ-ឃុំកើតហេតុ​ខាងលើ បានយកដាវ​មុខមុតស្រួច កាប់ទៅ​លើជន​រងគ្រោះឈ្មោះ ឃុន ខាន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា សន្លប់បាត់ស្មារតីក្នុងថ្លុកឈាមបណ្ដាលឲ្យ​រងរបួសធ្ងន់ ចំណែកជនសង្ស័យបានរួចរត់គចេកខ្លួនបាត់ ដោយបន្សល់ទុកដាវ ១ដើមនៅកន្លែងកើតហេតុ នេះបើតាមការផ្តល់ព័ត៌មានពីលោកមេភូមិរំចេក ។

ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម ​កម្លាំង​ប៉ុស្តិ៍​នគរបាលរដ្ឋបាល​រំចេក ​បានចុះ​ទៅដល់​កន្លែង​កើតហេតុ ​ដោយ​ធ្វើការ​ពិនិត្យ និង​បន្តធ្វើការស្រាវជ្រាស្វែង​រកចាប់​ខ្លួនជន​ល្មើស រហូតដល់​ម៉ោង៦៖៣០នាទី ​ថ្ងៃខែឆ្នាំដដែល​ កម្លាំងយើងបានឃាត់​ខ្លួនជន​សង្ស័យ នៅ​ចំណុចវាលស្រែ​ស្ថិតនៅភូមិមេសរ ឃុំទឹកជ្រៅ ស្រុកតំបែរ​ ខេត្តត្បូងឃ្មុំ ដោយមានការសហការជាមួយសហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកជ្រៅ និងកម្លាំងប្រជាការពារឃុំទឹកជ្រៅ នៅចំណុចវាលស្រែលើផ្លូវលំ ស្ថិតក្នុងភូមិមេសរ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ហើយបញ្ជូន​មកអធិការដ្ឋាន​នគរបាល​ស្រុកមេមត់ ធ្វើការសាក​សួរដើម្បី​កសាងសុំណុំរឿង ។

បច្ចុប្បន្ន ជនល្មើសឈ្មោះ ស៊ឹម វ៉ាត ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបឡស្រុកមេមត់ កសាងសំណុំរឿង និងវត្ថុតាងដាវមុខមុតស្រួច បញ្ជូន​ទៅសាលាដំបូង​ខេត្តត្បូងឃ្មុំ ដើម្បីផ្តន្ទាទោសតាម​នីតិវិធីច្បាប់៕

សូមបញ្ជាក់ជូនថា ៖ ចំពោះជនរងគ្រោះបន្ទាប់ពីរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកឆ្លូង ខេត្តក្រចេះ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post