header ads

Sponsor

ពិសី

កំពង់ស្ពឺៈ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចំអកទៅកាន់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិថា មិនហ៊ានស្បថតាមការបបួលនោះទេ ព្រោះថា ខ្លាចស្លាប់ទាំងប្រពន្ធ ទាំងកូន និងជំនិតជាង១០០នាក់ ។

ការបញ្ជាក់របស់សម្តេចតេជោជាថ្មីនេះ បន្ទាប់ពីលោក សម រង្ស៊ី ប្រកាសហ៊ានស្បថជាមួយសម្តេច បើមានការរាប់សន្លឹកឆ្នោតឡើងវិញ ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយ កម្មករ-កម្មការិនី នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៨ ខែសីហា សម្តេចបញ្ជាក់ថា “អារឿងស្បថគេមិនហ៊ានផង មិនហ៊ានស្បថចាញ់ហើយ អាលូវនេះលោកយាយម៉ៅ នៅក្បែរនេះទេ នៅក្នុងខេត្តកំពង់ស្ពឺ! ថ្ងៃមុនចេញមិនហ៊ានស្បថ យប់មិញចេញពីវិទ្យុអាស៊ីសេរី អត់ហ៊ានស្បថទៀត ព្រោះថា ស្បថដាក់ជីវិត ហើយដាក់ជីវិតមិនមែនដាក់តែពីនាក់ទេ ដាក់ឲ្យងាប់ទាំងខ្លួនឯង ងាប់ទាំងប្រពន្ធ ងាប់ទាំងកូន ងាប់ទាំងចៅ ងាប់ទាំងចៅទួត និងអ្នកជិតស្និទយ៉ាងតិច១០០នាក់” ។

សម្តេចតេជោ បន្ថែមថា “អត់ហ៊ានមែនទែ អីញ្ចឹងទេអាម្សៀរនឹងអត់ហ៊ានទេ វាបានតែត្រឹមតែជេរ មួលបង្កាច់គេអីញ្ចឹង! វាអត់ហ៊ានស្បថទេ ចុះគ្រាន់តែវាស្បថវាខ្លាចអីអា៎!” ។

គួររឭកថា ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ថា លោក សម រង្ស៊ុនហ៊ានស្បថ បន្ទាប់ពីសម្តេចបានបបួលលោក សម រង្ស៊ី ឲ្យស្លាប់គ្រប់ទម្រង់ដែលលោក សម រង្ស៊ី បានចោទការបោះឆ្នោតនៅកម្ពុជា កន្លងមកនេះ ជាការបោះឆ្នោតក្លែងក្លាយ និងបំប៉ោងទិន្នន័យអ្នកទៅបោះឆ្នោត ។

ក្រោយប៉ុន្មានម៉ោង លោក សម រង្ស៊ី បានឆ្លើយតបនឹងការបបួលរបស់សម្ដេច ហ៊ុន សែន ដោយលោក សម រង្ស៊ី បានលើកឡើងថា លោកមិនខ្លាចក្នុងការស្បថទេ តែចង់ឲ្យរាប់សន្លឹកឆ្នោតឡើងវិញ ដោយមានការចូលរួមពីអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ ចូលរួមតាមដានឲ្យបានច្រើន ។

យ៉ាងណាក្តី ការលើកឡើងរបស់លោក សម រង្ស៊ី ត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចថា ជានយោបាយទុច្ចរិត ដើម្បីអូសបន្លាយក្នុងការបង្កើតរដ្ឋាភិបាល និងរដ្ឋសភា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post