header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ថៃៈ នារីវ័យ ២៥ ឆ្នាំ ម្នាក់ ដែលមាននាទីជា ( ឌីល័រ ) បុគ្គលិកកាសុីណូ ប្រចាំក្រុងប៉ោយប៉ែត ត្រូវបានក្រុមយុទ្ធនារីឈុតខ្មៅថៃ ឃាត់ខ្លួនជាបណ្តោះអាសន្ន បន្ទាប់ពីគេបានរកឃើញថ្នាំញៀនចំនួន ២កញ្ចប់ ដែលនារីរូបនេះបានសៀតលាក់ទុកនៅក្នុងអាវទ្រនាប់របស់នាងម្ខាងមួយកញ្ចប់ ។ យោងតាមរបាយការណ៍ ដែលទទួលបានពីភាគីថៃបានបញ្ជាក់ថា ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីរសៀថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុច លើទឹកដីថៃក្បែរច្រកអន្តរជាតិ ប៉ោយប៉ែត ដែលស្ថិតក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។

របាយការណ៍បានបន្តថា នៅមុនពេលឃាត់ខ្លួននេះ គឺកម្លាំងយោធាថៃ ដែលមានប្រុស និងមានស្រីបានប្រតិបត្តិការត្រួតពិនិត្យលើប្រជាពលរដ្ឋ ដែលចេញចូល ឆ្លងដែនទៅកាន់ ផ្សាររោងក្លឿ ប្រទេសថៃ ហើយក៏មានការសង្ស័យ លើនារីវ័យក្មេងម្នាក់ ទើបស្នើសុំឆែកឆេរលើដងខ្លួន ។ នៅពេលនោះដែរ កម្លាំងយុទ្ធនារីថៃ បានរកឃើញថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន២កញ្ចប់ ដែលនារីកម្ពុជារូបនេះបានរុំនឹងក្រដាស់ជូតមាត់ ហើយសៀតទៅក្នុងអាវទ្រនាប់ ម្ខាងមួយកញ្ចប់ ដែលក្នុងនោះគឺ ១ កញ្ចប់ ទម្ងន់ ៣,៦៧២ ក្រាម និង១កញ្ចប់ទៀត ទម្ងន់៣,៨៧៩ ក្រាមសរុបទាំង ២កញ្ចប់ មានទម្ងន់ ៧,៥៥១ ក្រាម ។

បើតាមចម្លើយសារភាពរបស់នារី វ័យ ២៥ ឆ្នាំ ដែលជាបុគ្គលិកកាសុីណូ ក្នុងក្រុងប៉ោយប៉ែត បានសារភាពថា ថ្នាំញៀនទាំង ២ កញ្ចប់នេះ គឺខ្លួនទទួលបានពីភ្ញៀវម្នាក់ ជាជនជាតិថៃ ជួលឲ្យនាងនាំឆ្លងដែន ទៅលាក់ទុកនៅម្តុំធុងសំរាមខាងមុខហាងលក់ទំនិញមួយកន្លែងក្នុងផ្សាររោងក្លឿ ដើម្បីប្រគល់ឲ្យមនុស្សម្នាក់ទៀតក្នុងតម្លៃឈ្នួលសម្រាប់នាងគឺគេឲ្យ ២០០០ បាត តែក៏ត្រូវទាហានថៃចាប់ខ្លួនតែម្តង ។

បច្ចុប្បន្នគេមិនទាន់ដឹងថា តើនារីរូបនេះ នឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់នៅក្នុងប្រទេសថៃ ឬក៏យ៉ាងណានោះឡើយ ដោយសារតែការត្រួតពិនិត្យ និងឆែកឆេរទៅលើអ្នកឆ្លងដែន វាដូចជាច្បាស់ខ្លាំងពេក ទើបចាប់ចំនាងតែម្តង ចំណែកឈ្មោះរបស់នាង ភាគីថៃមិនបានបញ្ចេញនោះទេ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post