header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្រចេះ ៖ រថយន្តកាមរីហាយព្រីតមួយគ្រឿង ផ្ទុកទៅដោយឈើប្រណីតជិត៧០​ដុំ ដែលបើកលោតឆត្រខុសច្បាប់នោះ មិនអាចគេចផុតពីក្រសែភ្នែករបស់សមត្ថកិច្ចឡើយ ត្រូវបានកម្លាំងព័ទ្ធជាប់ចាប់បានជាមួយវត្ថុតាងជាក់ស្តែងតែម្តង ។

ការស្ទាក់ចាប់រថយន្តខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១៧ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ទួលថ្មពុក ភូមិឃ្សឹម ឃុំ ឃ្សឹម ស្រុកស្នូល ខេត្តក្រចេះ ។

អង្គភាពសារព័ត៌មាន Cam Post (ខេមប៉ុស្តិ៍) បានទទួលព័ត៌មានមុននេះបន្តិចបញ្ជាក់ថា សមត្ថកិច្ចបាន ឃាត់ចាប់បានរថយន្ត១គ្រឿង ម៉ាក កាមរីហាយព្រីត ពណ៌ស ពាក់ស្លាកលេខ 2 AJ 1624 ភ្នំពេញ ផ្ទុកឈើអារប្រណីត ប្រភេទធ្នង់ចំនួន ៦៧ ដុំ ។

ប្រភពបន្តថា អ្នកបើកបរមិនត្រូវបានឃាត់ខ្លួននោះទេ គឺបានរត់គេចខ្លួនបាត់ស្រមោល ។ សមត្ថកិច្ចយកបានតែរថយន្ត និងឈើជាវត្ថុតាងប៉ុណ្ណោះ ។ បច្ចូប្បន្ន វត្តុតាងកំពុងរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើឃ្សឹម រង់ចាំការវាស់វែងចាត់ការតាមនីតិវិធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post