ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ និងកម្លាំងនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យស្រាវជ្រាវបន្តតាមចាប់ក្រុមឆក់ទ្រព្យសម្បត្តិ ពីប្រជាពលរដ្ឋយ៉ាងសកម្មចំនួន៤នាក់ កាលពីវេលាម៉ោង១១ និង៥០នាទីព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ខណៈដែលក្រុមនោះធ្វើសកម្មភាពឆក់កាបូបពីបុរសជនជាតិចិនពេលយប់ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ កម្លាំងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្ម នៅដំបន់មុខអាកាសយាន្តដ្ឋានអន្តរាជាតិភ្នំពេញ ។ បន្ទាប់មកកម្លាំងនគរបាលនាំយកទៅសាកសួរ លុះព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ កម្លាំងបាននាំខ្លួនជនសង្ស័យយកទៅបន្តតាមចាប់បក្ខពួកបន្តទៀត នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ទៀត ដកហូតម៉ូតូម៉ាក let's ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DG 5721 ។
បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលនាំខ្លួនយកទៅសាកសួរនៅផ្នែកព្រហ្មទណ្ឌដើម្បីសាកសួរបន្ត ៕