Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ យុវជនម្នាក់ ត្រូវបាននគរបាលចាប់ខ្លួន បន្ទាប់ផឹកស្រាស្រវឹងជោកជាំឡើងទៅចាប់រំលោភកូនក្រមុំដល់លើផ្ទះរហូតបានសម្រេច កាលពីវេលាម៉ោង៤ល្ងាចថ្ងៃអាទិត្យ ៨កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិប៉ាដល់ ឃុំសេសាន ស្រុកអូរយ៉ាដាវ។

នគរបាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សេវ អា អាយុ២៧ឆ្នាំ ជនជាតិចារាយ មានស្រុកកំណើតភូមិដាល ឃុំញ៉ាង ស្រុកអណ្តូងមាស បច្ចុប្បន្ន​មកស្នាក់នៅភូមិប៉ាដល់ឃុំសេសាន ស្រុកអូរយ៉ាដាវ។ ចំណែក​ជនរងគ្រោះឈ្មោះ រ.ច.ប អាយុ១៧ឆ្នាំជនជាតិចារាយ។

នគរបាលបន្តថា មុនពេលកើតហេតុ ជនសង្ស័យបាន​ផឹកស្រាស្រវឹងជោកជាំ ក៏បានឡើងទៅលើផ្ទះជនរងគ្រោះ ហើយ​ចាប់រំលោភរហូតបានសម្រេចតែម្ដង។

បច្ចុប្បន្នកម្លាំងជំនាញនិងកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំសេសាន កំពុងធ្វើការសាកសួរបំភ្លឺ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor