ភ្នំពេញៈ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋានសេដ្ឋកិច្ច ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង ស្រី ម៉ានី និងលោក ហ៊ី រត្តន៍ ក្រឡាបញ្ជី សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ចុះត្រួតពិនិត្យទីតាំងផលិតសាប៊ូ មួយកន្លែង សង្ស័យគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ និងផលិតសាប៊ូក្លែងក្លាយ។
ប្រតិបត្តិការចុះពិនិត្យខាងលើនេះ ធ្វើឡើងនៅម៉ោង៩៖ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចឃ្លាំងគ្មានលេខ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ។
បច្ចុប្បន្នកម្លាំងចម្រុះកំពុងធ្វើការត្រួតពិនិត្យលើផលិតផលសាប៊ូទាំងនោះ ថាតើការផលិតត្រឹមត្រូវតាមបច្ចេកទេស ឬមានច្បាប់អនុញ្ញាតដែរឬទេ៕