header ads

Sponsor

ពិសី

តាកែវៈ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងដោយមានការយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ បានបើក និងបិទវគ្គជាបន្តបន្ទាប់ ស្របតាមគោលការណ៍របស់ក្រសួងមហាផ្ទៃក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ។

ជាក់ស្ដែងនៅព្រឹកថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅទីធ្លាបរិវេណក្រុមប្រឹក្សាខេត្តតាកែវ បានប្រារ​ព្ធពិធីបិទវគ្គបំប៉នជំនាញទប់ទល់បាតុកម្ម កូដកម្ម រយៈពេល១៥ថ្ងៃ។

ពិធីនេះដែរ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ដ  និងមានការអញ្ជើញចូលរួមពីលោកស្នងការរង ទទួលផែនការងារសេនាធិការ, ផែនសន្តិសុខនិងលោកស្រីស្នងការរងយេនឌ័រ លោកនាយ.នាយរងការិ.ពាក់ព័ន្ធ (លោកមេបញ្ជាការ មេបញ្ជាការង និងកម្លាំងកងអនុសេនាធំអន្តរាគមន៍ពិសេសចំនួន១២៥នាក់ របស់ស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងកម្លាំងពាក់ព័ន្ធ។

ខ្លឹមសារមេរៀនរួម​មាន ៖

១- លំហាត់របៀប គោរពគំនាប់ សម្រាក ប្រុង ឆ្វេងបែរ ស្តាំបែរ ត្រឡប់ក្រោយបែរ មានខែល និងគ្មានខែល

២- កាយវិការប្រយុទ្ធ សម្រុករុញច្រានហ្វូងបាតុករ (រូបភាពប្រក់ខែល) និងប្រើប្រាស់រថយន្តអគ្គីភ័យបាញ់ទឹកបំបែកបាតុកម្ម និងរថយន្តសង្គ្រោះ

៣- បច្ចេកទេសប្រើប្រាស់អាវុធ lung ផ្សែង

៤- កាយវិការ បង្រួមរូបភាព និងពង្រីករូបភាព

៥- របៀបគប់គ្រាប់បែកផ្សែង គ្រាប់បែកផ្សែងបង្ហូទឹកភ្នែក

៦- រូបភាពទប់ស្កាត់ហ្វូងបាតុករ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post