header ads

Sponsor

ពិសី

បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ មន្រ្តីជំនាញសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម បានចុះត្រួតពិនិត្យទំនិញនៅ តាមផ្ទះលក់ទំនិញ ហាងលក់ទំនិញ និងផ្សារកណ្តាល ដើម្បីស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួចបញ្ចេញមកលក់ ចែកចាយលើទីផ្សារ ។

ប្រតិបត្តិការត្រួតពិនិ្យធ្វើឡើង ក្រោមការដឹកនាំរបស់​ លោក​ សាន​ វិជ្ជាសារ៉ាវុធ​ ប្រធានសាខាកាំកុងត្រូលខេត្ត​ ដោយមានការសម្របសម្រួលពីលោក​ មាស​ ចន្ទ័ពិសិដ្ឋ​ ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

លោក​ សាន​ វិជ្ជាសារ៉ាវុធ​ ប្រធានសាខាកាំកុងត្រូលខេត្តបានថ្លែងថា​ ជានិច្ចកាលសាខាកាំត្រូលខេត្តតែងតែគិតគូរដល់សុខមាលភាពពលរដ្ឋតាមរយៈការចុះត្រួតពិនិត្យរឹតបណ្តឹងគុណភាពចំណីអារហារនៅតាមបញ្ជរលក់ដូរនានា និងទីផ្សារ។ ទាំងនេះ គឺតាមការអនុវត្តនូវការណែនាំរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល​លោក​ ម៉ក់​ ពេជ្ជឫទ្ធិ​។

លោក​ ហុង​ លៀង​ អនុប្រធានសាខាកាំកុងត្រូលខេត្តទទួលបន្ទុកប្រធានការិយាល័យប្រមូលចំណូលនិងទីផ្សារបានឲ្យ​ដឹងថា​ ដើម្បីត្រួតពិនិត្យទំនិញដែលជាចំណីអារហារសំដៅទប់ស្កាត់ទំនិញដែលហួសកាលបរិច្ឆេទ​ប្រើប្រាស់​ កាត់បន្ថយជាតិពុល​នឹងលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់​។

ជាលទ្ធផលមន្ត្រីយើងបានរកឃើញ និងធ្វើការដក​ហូតបានទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន០៨មុខមានអាស៊ីដអាសេទិក​ នំផ្អែម​ ដំណាប់កន្ទួត​ ទឹកដោះគោ្រសស់​ ទឹកក្រូច​ ទឹកសណ្តែក​ដប​ ភេសជ្ជ:​ និងទឹកសណ្តែកកំប៉ុង យកមករក្សាទុក ដើម្បីធ្វើការកំទេចចោលទៅតាមនិតិវិធីនៅពេលក្រោយ ។ មិនតែប៉ុណ្ណោះ មន្ត្រីជំនាញយើងក៏បានធ្វើការណែនាំ ផ្សព្វផ្សាយ អប់រំ ទៅដល់បងប្អូនអាជីវករអោយមានការយល់ដឹងអំពីសុវត្ថិភាពនឹងអ្នករងគ្រោះដោយចំណីអាហារ​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post