header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖  ប្រតិបត្តិការបង្ក្រាបការលាក់បង្កប់គ្រឿងញៀន មកពីប្រទេសអាល្លឺម៉ង់ តាមប្រៃសណីយ៍កម្ពុជា ដែល លាក់បង្កប់ជាមួយចំណីសត្វ ត្រូវ​កម្លាំងនគរបាលបង្ក្រាបបានជិត១០០គីឡូក្រាម និងចាប់ខ្លួនជនជាតិចិនម្នាក់ ។

ការធ្វើឡើងដោយ មានកិច្ចសហការគ្នារវាង កម្លាំងជំនាញនៃនាយកដ្ឋានសន្តិសុខ​ផ្ទៃក្នុង ​ជាមួយកម្លាំងចម្រុះប្រចាំការនៅប្រៃសណីយ៍កម្ពុជា ដឹកនាំសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារង កាលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨។

ការបង្ក្រាបនេះ ចំណុចប្រៃសណីយ៍កម្ពុជា ផ្លូវលេខ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ឃាត់ខ្លួនជនជាតិចិនម្នាក់ ឈ្មោះ YAO ZEYE ភេទប្រុស អាយុ៣៣ឆ្នាំ និង​រឹបអូសវត្ថុតាង គ្រឿងញៀនប្រភេទថ្នាំគ្រាប់ (Logo LV) អ៊ិចស្តាស៊ី (MDMA) ទម្ងន់សរុប៩៨គីឡូក្រាម ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើនេះ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post