header ads

Sponsor

រិទ្ធី

រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្វាយគ្រឿងចក្រ និងរថយន្តជាច្រើនគ្រឿងដល់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ។

ព្រះករុណ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលថា រយៈពេលជាច្រើនឆ្នាំមកនេះ រាជរដ្ឋាភិបាលចិនតែងផ្ដល់ការគាំទ្រយ៉ាងធំធេងចំពោះព្រះបរមរាជវាំង។ ព្រះមហាក្សត្រ ព្រះអង្គមានជំនឿជឿជាក់ថា គ្រឿងចក្រ សម្ភារប្រភេទថ្មីនេះនឹងជួយដល់ការងារបម្រើប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរឡើង និងជួយកែលម្អលក្ខខណ្ឌជីវភាពរបស់ប្រជាពលរដ្ឋថ្នាក់មូលដ្ឋានទៀតផង។ ម្យ៉ាងទៀត ដើម្បីចូលរួមចំណែកដង្ហែតាមក្នុងកិច្ចការមនុស្សធម៍របស់ក្រុមសម្តេចឪ សម្រាប់ជួយសម្រាលទុក្ខលំបាកដល់ប្រជានុរាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា។

ចំណែក​​​​ឯ លោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានសន្យាថា ចិននឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រទេសកម្ពុជាដូចគ្រាដើម​ ហើយបន្តផ្ដល់ជាជំនួយដើម្បីបំពេញបេសកម្មជួយជនក្រីក្រ ដែលផ្ដល់ជាអត្ថប្រយោជន៍ផ្ទាល់ចំពោះប្រជាពលរដ្ឋថ្នាក់មូលដ្ឋានទៅតាមលទ្ធភាពដែលអាចធ្វើបាន។

សូមបញ្ជាក់ថា គ្រឿងចក្រ សម្ភារតង្វាយលើកនេះ រួមមានដូចជា៖ គ្រឿងយន្តជីកដី គ្រឿងចក្របញ្ជាកាយដី គ្រឿងម៉ាស៊ីនខួងអណ្ដូង រថយន្ដពន្លត់អគ្គិភ័យ គ្រឿងយន្តត្រាក់ទ័រ និងបរិក្ខាប្រើប្រាស់ដ៏ច្រើនមួយចំនួនទៀត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post