Sponsor
ពិសី

កូឡាឡាំពួរៈ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី៨ ខែសីហានេះថា គណៈកម្មាធិការប្រឆាំងនឹងអំពើពុករលួយម៉ាឡេស៊ី (MACC) បានឲ្យដឹងកាលពីថ្ងៃអង្គារថា លោក Najib Razak អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវបានទីភ្នាក់ងារប្រឆាំងនឹងអំពើពុករលួយ ធ្វើការសាកសួរជាថ្មី និងប្រឈមមុខនឹងការចោទប្រកាន់ថ្មី ពីបទលាងលុយកខ្វក់ និងរឿងហិរញ្ញវត្ថុប្រឆាំងអំពើភេរវកម្ម ។

MACC បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Najib បានមកដល់ MACC នៅវេលាម៉ោង៥និង០០នាទីល្ងាច ម៉ោងក្នុងស្រុក នៅកូឡាឡាំពួរ ដែលជាកន្លែងគាត់ចំណាយពេល៤៥នាទី ដើម្បីផ្តល់កំណត់ត្រានៃសេចក្តីថ្លែងការណ៍របស់គាត់ ។

លោក Najib ត្រូវបានចោទប្រកាន់ជាមួយនឹងបទឧក្រិដ្ឋលើសេចក្តីរំលោភសេចក្តីទុកចិត្ត ប៉ុន្តែត្រូវបានធានាឲ្យនៅក្រៅឃុំកាលពីដើមខែកក្កដា ហើយទើបតែបង្ហាញខ្លួននៅតុលាការ នៅថ្ងៃពុធនេះ សម្រាប់ការវិនិច្ឆ័យទោសជាលើកដំបូង ។

គេបានដឹងថា គាត់ត្រូវបានគេចោទថា បានដាក់ប្រាក់ក្នុងគណនីរបស់ខ្លួន ប្រមាណ១០,៣លានដុល្លារ ដែលជាប្រាក់មូលនិធិអភិវឌ្ឍដែលជាគម្រោងថវិការដ្ឋ ឬហៅ (1MDB)៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor