header ads

Sponsor

ពិសី

ព្រៃវែងៈ បុរសម្នាក់ដោយខឹងនិងប្រពន្ធ ទៅហៅពេលកំពុងលេង បុកប៊ីយែរ និងស្តីបន្តោសអោយបន្តិចបន្តួច បានធ្វើអត្តឃាត សម្លាប់ខ្លួននៅក្នុងបន្ទប់ រហូតដល់ម៉ោងជាង៧ព្រឹក ថ្ងៃទី០៨ ខែសីហាឆ្នាំ២០១៨ ទើបប្រពន្ធ ប្រទះឃើញសពប្តី។

អត្តឃាតជន ឈ្មោះ នី ប៊ុនថេង អាយុ២៨ មុខរបរ កសិករ នៅភូមិគក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រែវែង បានធ្វើអត្តឃាត សម្លាប់ខ្លួន នៅលើផ្ទះក្នុងបន្ទប់។

តាមការអះអាងរបស់ឈ្មោះ ឈឺន ចាន់រដ្ឋ អាយុ២៦ឆ្នាំ ត្រូវជាប្រពន្ធ របស់បានបញ្ជាក់ថា នៅល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ប្តីរបស់គាត់បានមកពីដើរលេង (បុកបីយែរ) ហើយគាត់បានស្តីបន្ទោស អោយបួនប្រាំម៉ាត់ ប្តីគាត់ខឹងមិនហូបបាយទេ ហើយក៏ចូលដេកក្នុងបន្ទប់តែម្នាក់ឯង ចំណែកគាត់ដេកជាមួយកូនបន្ទប់ផ្សេងពីគ្នា។

លុះព្រឹកឡើងថ្ងៃទី០៨ ខែសីហាឆ្នាំ២០១៨ វេលាម៉ោងជាង៧ព្រឹកគាត់មិនឃើញប្តីចេញពីបន្ទប់ ក៏ទៅច្រានទ្វារបន្ទប់មើល ឃើញប្តីរបស់គាត់ ធ្វើអត្តឃាត សម្លាប់ខ្លួននៅក្នុងបន្ទប់តែម្តង។

ក្រោយពីសមត្ថកិច្ចបានធ្វើការពិនិត្យជាក់ស្តែងទៅលើ សាកសពបញ្ញាក់ថា ពិតជាបានធ្វើអត្តឃាត សម្លាប់ខ្លួនពិតប្រាកដមែន។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post