header ads

Sponsor

ភក្ដី

(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ នៅសាលប្រជុំ VIP សាលាខេត្ត  មានរៀបចំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការដឹកនាំកំណែទម្រង់របស់រដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្ដម រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្តស្ដីទី លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកប្រធានមន្ទីរមុខងារសាធារណៈខេត្ត តំណាងរតនាគារខេត្ត លោក លោកស្រីនាយកទីចាត់ការ និងប្រធានអង្គភាពសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធដែលជាសមាជិក សមាជិការបស់គណៈកម្មការ សរុបចំនួន ១៤រូប ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលរងខេត្ត បានបញ្ជាក់ថា គណៈកម្មការនេះ គឺជាយន្តការដ៏សំខាន់មួយ ដែលបង្កើតឡើងដើម្បីធានាដល់ការលើកកម្ពស់ការដឹកនាំ ការគ្រប់គ្រង ការសម្របសម្រួល និងការគាំទ្រដល់ការអនុវត្តកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការផ្ដល់សេវាសាធារណៈនានា ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងដោះស្រាយបញ្ហាប្រឈមជាអាទិភាពនានានៅមូលដ្ឋាន ចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

ជាមួយនេះ ក្នុងនាមឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដមអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់សមាជិក សមាជិកគណៈកម្មការទាំងអស់់ ត្រូវខិតខំចូលរួមឲ្យសកម្មនៅក្នុងអនុវត្តតួនាទីភារកិច្ចដូចមានចែងក្នុងសេចក្ដីសម្រេចស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណកម្មការដឹកនាំកំណែទម្រង់របស់រដ្ឋបាលខេត្តស្វាយរៀង ធ្វើយ៉ាងណាឲ្យគណៈកម្មការនេះមានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយប្រសិទ្ធភាព និងគុណផលការងារ ផងដែរ ៕
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post