header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ ទើបនឹងទិញម៉ូតូកង់បីឡាំបាដា មួយគ្រឿងថ្មីស្រឡាង តម្លៃ៣៥៥០ដុល្លារ មិនទាន់នឹងបានស្លាកលេខផង ចេញដឹកម៉ូយបានប៉ុន្មានថ្ងៃ ក៏ត្រូវបានជនសង្ស័យម្នាក់ធ្វើសកម្មភាព ដាក់ថ្នាំសណ្តំ​ ហើយយកទៅបញ្ចាំយកប្រាក់ចំនួន ២២០០ដុល្លារ គេចខ្លួនបាត់។

ហេតុការណ៍នេះ បានកើតតាំងពីថ្ងៃម៉ោង២រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅផ្លូវមៃដា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ  តែទើបតែនឹងភ្ញាក់ផ្អើល នៅវេលាម៉ោង១០យប់ថ្ងៃទី១០  ខែសីហា នៅតាមផ្លូវ១៨២ ជិតស្តុបទេពផន សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ម្ចាស់កង់បីឡាំបាដា ឈ្មោះ រ៉ន រិទ្ធ អាយុ៣១ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅផ្ទះជួលមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មានស្រុកកំណើត នៅភូមិព្រែកឫស្សី ឃុំពែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល មានប្រពន្ធឈ្មោះ វន្ត័ យិន អាយុ៣៣ឆ្នាំ មុខរបរលក់ត្រី នៅផ្សារស្ទឹងមានជ័យ មានស្រុកកំណើតនៅភូមិ ចុងបឹង ឃុំសៀងខ្វៀង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ម្ចាស់កង់ពីបានប្រាប់ឲ្យ​ដឹងថា កង់បីគាត់ទើបនឹងទិញមិនទាន់បានមួយខែទេ មុនកើតហេតុវេលា​ម៉ោងប្រហែល២រសៀល គាត់ត្រូវបានបុរសម្នាក់ ឲ្យ​ដឹកពីផ្លូវសឡា ទៅផ្លូវម៉ៃដា(ផ្លូវ២០០៤) ទៅកន្លែងលេងបុកប៊ីយ៉ា មួយកន្លែងមិនស្គាល់ទីតាំងច្បាស់ ខណៈពេលធ្វើដំណើរជនសង្ស័យ បានគាស់បាកាសឲ្យ​គាត់១កំប៉ុងផឹក នឹងនិយាយលួងលោមគាត់ថា នឹងយកកង់បីគាត់ឲ្យ​ដឹកអីវ៉ាន់មេខ្លួនរាល់ថ្ងៃ ពីសឡាទៅដាក់នៅម្តុំវត្តសំរោងអណ្ដែត ក្នុងមួយជើងឲ្យ​តម្លៃ៨ម៉ឺនរៀល តែគ្រាន់តែនិយាយគ្នាប៉ុណ្ណោះ មិនទាន់បានដឹកទេ ហើយពេលទៅដល់គោលដៅ ជនសង្ស័យបានយកលេខទូរស័ព្ទគាត់ទុក ហើយដើរចូលទៅលេងនៅខាងក្នុងបាត់។ គាត់ក៏ចាំខាងក្រៅ មួយសន្ទុះក្រោយមក ជនសង្ស័យបានដើរចេញមកក្រៅ ហើយបាននិយាយថា គាត់លេងឈ្នះគេ៥០០ដុល្លារ។

ម្ចាស់កង់បី​បន្តទៀតថា ពេលនោះ គាត់មានអារម្មណ៍វិលមុខ នឹងធ្វើអ្វីតាមគេបញ្ជារហូត  ហើយ​ជនសង្ស័យនិយាយថា កង់បីនេះអាចបញ្ចាំបាន២០០០ដុល្លារ ហើយឲ្យ​គាត់យកទៅបញ្ចាំទៅ យកលុយមកលេងជាមួយគាត់ ពេលនោះជនសង្ស័យបានបញ្ជាឲ្យ​គាត់បើកទៅហាងបញ្ចាំមួយកន្លែង នៅម្តុំឃ្លាំងរំសេវ មិនចាំឈ្មោះហាង គាត់ក៏បើកទៅ ហើយបន្ទាប់មកជនសង្ស័យ អោយគាត់បញ្ចាំកង់បីនឹងទៅ គាត់ក៏តាមបុរសជនសង្ស័យនោះ ក៏បញ្ចាំកង់បី រួមនឹងក្រដាសពន្ធទៀត បានប្រាក់ចំនួន២២០០ដុល្លារ  ហើយខាងហាងទទួលបញ្ចាំ បានចេញលិខិតបញ្ចាំមួយសន្លឹក នឹងឲ្យ​ជនរងគ្រោះផ្តិតមេដៃ ទទួលខុសត្រូវខ្លួនឯង គាត់ក៏ផ្តិតតាមគេប្រាប់ ហើយជនសង្ស័យក៏ទទួលយកលុយនឹងលិខិតបញ្ចាំមកដាក់ក្នុងហោប៉ៅខោគាត់ ក៏នាំគ្នាហៅម៉ូតូជិះចេញទៅ ដល់កន្លែងបុកប៊ីយ៉ាដដែលវិញ។

ម្ចាស់កង់បីបន្តទៀតថា ពេលមក​ដល់កន្លែងបុកប៊ីយ៉ាដ ជនសង្ស័យឲ្យ​គាត់លេងដៃគូជាមួយគាត់ គ្រាន់តែបុកប៉ះតិចៗទៅបានហើយ ហើយជនសង្ស័យបានលូកយកលុយចេញពីហោប៉ៅគាត់ទាំងអស់ ដើម្បីលេងជាមួយគេ លេងតែមួយដៃក៏ឈប់លេងទៅ ភ្លាមនោះជនសង្ស័យ បានដឹកគាត់ចេញមកវិញ ហើយទម្លាក់គាត់នៅលើផ្លូវ២០០៤ ដោយនិយាយថា ទៅលោះកង់បីយកមកឲ្យ​វិញ ហើយក៏ជិះចេញទៅយកទាំងទូរស័ព្ទគាត់មួយគ្រឿងទៀតបាត់សូន្យឈឹងតែម្តង។ មួយសន្ទុះក្រោយ មកគាត់រាងស្វាង ទើបដឹងខ្លួនថា ចាញ់បោកគេ ទើបទៅរកក្រុមគ្រួសារ នឹងអ្នករត់ម៉ូតូកង់បីដូចគ្នាឲ្យ​ជួយ។ ហើយគាត់ថា បានទៅដាក់ពាក្យបណ្តឹងដែរ  តែសមត្ថកិច្ចមិនទទួល ព្រោះលិខិតបញ្ចាំនោះ មានស្នាមមេដៃគាត់ទទួលខុសត្រូវហើយ តែគាត់មិនបានប្រាប់ថា ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលណានោះទេ។ បន្ទាប់មកពួកគាត់ក៏នាំគ្នា មកហាងបញ្ចាំខាងលើ ដើម្បីឲ្យ​ម្ចាស់ហាង​ឆែកមើលកាម៉ារ៉ា សុវត្ថិភាព មើលមុខជនសង្ស័យ  មិនមែនមកទាមទារកង់បីវិញនោះទេ តែត្រូវម្ចាស់ហាងបដិសេធមិនសហការជាមួយឡើយ​។

ក្រោយកើតហេតុសមត្ថកិច្ចនគបាល ប៉ុស្តិ៍ទឹកល្អក់៣ បានឲ្យ​គាត់ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគបាលអូបែកក្អម ពេលបានពាក្យបណ្តឹងហើយ ត្រឡប់មកវិញគាត់នឹងជួយអន្តរាគមន៍ឲ្យ​ម្ចាស់ ឆែកកាមរ៉ាជូនដើម្បីអោយស្គាល់មុខជនសង្ស័យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post