header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ សាកសពនារីវ័យជាង២៤ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញក្នុងបន្ទប់ទឹក នៅផ្ទះចាំចម្ការមួយកន្លែង ស្ថិតក្នុងភូមិវាលធំ ឃុំត្រែងត្រយឹ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ដែលគេអះអាងថា ជាផ្ទះរបស់អភិបាលរងខេត្តស្វាយរៀងទុកចោល។

លោកអធិការនគរបាលស្រុកភ្នំស្រួច បានឲ្យដឹងថា កាលពីវេលាម៉ោង៣៖៣៥នាទីរសៀល​ថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្តិ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ មានឈ្មោះ ទឹង ពៅ អាយុ៤៥ឆ្នាំ និ​ងប្តីឈ្មោះ ស ហន អាយុ៥៥ឆ្នាំ រស់នៅភូមិវាលធំ ឃុំត្រែងត្រយឹង បានរាយការណ៍មកសមត្ថកិច្ចថា បានប្រទះឃើញសាកសពនារី​មិនស្គាល់អត្តសញ្ញាណម្នាក់​ អាយុប្រហែល២៥ឆ្នាំ ស្លាប់ក្នុងអាងបន្ទប់ទឹក មានសភាពស្អុយរលួយ ក្នុងដីចំការរបស់ឈ្មោះ សំ ប៊ុនណ្ណារិទ្ធ (អភិបាលរងខេត្តស្វាយរៀងទុកចោល) ស្ថិតភូមិកើតហេតុខាងលើ ខណៈដែលពួកគាត់(ប្តីប្រពន្ធ)ទៅបេះស្លឹកកន្រ្ទោប នៅក្បែបង្គន់ខាងក្រោយផ្ទះរបស់ឈ្មោះសំ ប៊ុនណ្ណារិទ្ធ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើកោសលវិច័យ ដើម្បីរកអត្តសញ្ញាណជនរងគ្រោះ និងដើមហេតុនៃការណ៍ស្លាប់​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post