header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ បុរសម្នាក់ ពេលផឹកស៊ីស្រវឹងបានរករឿងអ្នកជិតខាង និងហ៊ានបោះពាក្យសម្ដីទៅកាន់ជាងម៉ាស៊ីនត្រជាក់ម្នាក់ថា បើអញវាយកូនជាងឯង តើវាយ៉ាងម៉េច? អស់ប៉ុន្មានលុយ?។ បន្ទាប់ពីពោលរួច ជននេះក៏បានធ្វើសកម្មភាពស្ទុះទៅវាយ និងច្របាច់កយុវជនម្នាក់ ដែលជាកូនជាងម៉ាស៊ីនត្រជាក់ទាំងកំរោល។

ចំណែកបុរសជាមេជាងម៉ាស៊ីនត្រជាក់នោះ ក្រោយពេលឃើញជនសង្ស័យវាយកូនជាង ក៏បានចូលទៅជួយ ហើយក៏ត្រូវបានជននេះ វាយចំច្រមុះ១ដៃ បែកអំពិលអំពែកផងដែរ។ មិនតែប៉ុណ្ណោះ ជនដៃដល់យកកាំបិតប្រុងចាក់សម្លាប់ទៀត ប៉ុន្តែជនរងគ្រោះទាំង២នាក់ មេ និងកូនជាងម៉ាស៊ីនត្រជាក់នោះ បានរត់គេចផុត ហើយបានប្ដឹងឲ្យនគរបាលចាប់ខ្លួន ចាត់ការតាមច្បាប់តែម្ដង។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សុខ អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះទាំង២នាក់ មេ និងកូនជាង បានសុំលាក់មិនបញ្ចេញឈ្មោះរបស់ខ្លួននោះឡើយ។

ប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនបង្កបានអង្គុយផឹកស៊ីជុំគ្នាជាមួយមិត្តចំនួន៣នាក់ទៀត ហើយមិនដឹងថា មានគំនុំអ្វីជាមួយយុវជនម្នាក់ ដែលជាជាងម៉ាស៊ីនត្រជាក់នោះទេ។ លុះពេលស្រវឹង បានស្រែកបោះពាក្យសម្តីថា បើអាញវាយកូនជាងហ្អែងម្នាក់ តើអស់ប៉ុន្មានលុយ ហើយខណៈដែលយុវជនរងគ្រោះកំពុងឈរមើលគេជល់មានក្បែរនោះ ស្រាប់តែជនបង្កស្ទុះទៅវាយ និងច្របាច់កតែម្ដង។

ភ្លាមៗនោះ បុរសជាមេជាងម៉ាស៊ីនត្រជាក់នោះ ក៏បានចូលទៅជួយ ហើយក៏ត្រូវបានជននេះ វាយចំច្រមុះ១ដៃបែកអំពិលអំពែកផងដែរ។ មិនតែប៉ុណ្ណោះ ជនបង្កបានយកកាំបិតប្រុងចាក់សម្លាប់ទៀត ប៉ុន្តែជនរងគ្រោះទាំង២នាក់ បានរត់គេចផុត ហើយបានប្ដឹងឲ្យនគរបាលចាប់ខ្លួនជននេះចាត់ការតាមច្បាប់តែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post