header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ខេត្តស្វាយរៀង)៖ ឯកឧត្តម ចៅ ភិរុណ ប្រធានក្រុមការងារចុះជួយស្រុកស្វាយជ្រំ លោកជំទាវដួង វណ្ណា អនុប្រធានក្រុមការងារចុះជួយស្រុកស្វាយជ្រំ និង លោកជំទាវពៅ  សុភាព អនុប្រធានក្រុមការងារចុះជួយឃុំអង្គតាសូ ស្រុកស្វាយជ្រំ នាព្រឹកថ្ងៃទី១៧ សីហា ២០១៨នេះ បានអញ្ជ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង  ។

ថ្លែងនៅក្នុងពិធីជួបជុំយ៉ាងសប្បាយរីករាយនេះ ឯកឧត្ដម ចៅ ភិរុណ បានបង្ហាញអំពីលទ្ធផល ដ៏ត្រចះត្រចង់របស់បក្សដែលមានប្រជាពលរដ្ឋទៅបោះឆ្នោតជាង៨៣ភាគរយ ហើយមានសម្លេងគាំទ្រគណបក្សប្រជាជនបាន១២៥អាសនៈ ក្នុងកៅអីរដ្ឋសភាទាំងនេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋនៅតែគាំទ្រគណបក្សប្រជាជនកម្ពុជា ស្រឡាញ់សន្តិភាព ស្រទ្បាញ់ការអភិវឌ្ឍ និងកាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ហើយនៅតែគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅអាណត្តិទី៦ និងអាណត្តិបន្តបន្ទាប់ទៀត។

លោកបន្តថា ចាប់ពីពេលនេះតទៅ រាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងបន្តបេសកម្មដើម្បីជាតិមាតុភូមិ ក្នុងកិច្ចការងារអភិវឌ្ឍប្រទេសឲ្យរីកចម្រើន ហើយនឹងបង្កើនការវិនិយោគឲ្យបានច្រើនបន្ថែមទៀត ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋឲ្យច្រើនបន្ថែមទៀត ក្នុងការកាត់បន្ថយភាពក្រីក្រ ជូនពលរដ្ឋធ្វើឲ្យមានជីវភាពធូធារបានមួយកម្រឹតថែមទៀត។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្ដម ចៅ ភិរុណ ក៏បានថ្លែងអំណរគុណដល់សមាជិកសមាជិកា និងប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយក៏សូមឲ្យសមាជិកសមាជិការបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា គ្រប់អាណត្តិបន្តទៀតជាពិសេសគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី គ្រប់អាណត្តិតទៅមុខទៀត៕
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post