header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាងកកៈ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី២២ ខែសីហានេះថា ទំនប់ដ៏ធំមួយនៅក្នុងខេត្ត Phetchaburi ស្ថិតនៅភាគកណ្តាលនៃប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមពេញហូរហៀនៅល្ងាចថ្ងៃពុធនេះ នឹងអាចនាំឲ្យមានទឹកជំនន់មួយកើតឡើងជាក់ជាមិនខាន។

ប្រភពបានចុះផ្សាយថា បច្ចុប្បន្ននេះ ទំបន់ទឹក Kaeng Krachan មានបរិមាណទឹក៧៧៧លានម៉ែត្រគូប ឬស្មើនឹងប្រមាណ១០៩ភាគរយ ដែលធ្វើឲ្យទឹកហូរហៀ ហើយឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ម្យ៉ាងទៀត ទំនប់ទឹកនេះដែរ មានកម្រិតកើនឡើងក្នុងល្បឿន២៨៦ម៉ែត្រគូបក្នុង១វិនាទី។

យោងតាមការអះអាងដោយលោក Sant Jorncharoen នាយកគម្រោងប្រព័ន្ធធារាសាស្ត្រប្រចាំខេត្តខាងលើនេះ បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអង្គារម្សិលមិញថា  ការរីករាលដាល ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមហូរហៀទៅតាមដៃទន្លេ Phetchaburi ហើយអាចជន់លិចទីក្រុង Phetchaburi នៅថ្ងៃពុធនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post