header ads

Sponsor

រិទ្ធី

កាលពីថ្ងៃម្សិលមិញ ប្រធាននិងអនុប្រធានគណបក្សចំនួន១៦បានចូលរួមក្នុងវេទិកាពិគ្រោះយោបល់ជាមួយរដ្ឋា      ភិបាលដែលជាគំនិតផ្តួតផ្តើមរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងនោះក៏មានគណបក្សយុវជនកម្ពុជា ដែលមានលោក ពេជ្រ ស្រស់ ជាប្រធានគណបក្ស។ ក្នុងវេទិកានោះ សម្តេច ហ៊ុន សែន បានសម្រេចបង្កើត ឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់ ដែលអនុញ្ញាតឱ្យប្រធាននិងអនុប្រធានគណបក្សដែលចូលរួមទាំង១៦ ក្លាយជាសមាជិកនៃឧត្តមប្រឹក្សា និងពិគ្រោះយោបល់នេះ ដែលទទួលបានប្រាក់ខែ និងទទួលងារជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើទេសរដ្ឋមន្រ្តីឬរដ្ឋមន្រ្តី។

ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានប្រកាសជាសាធារណៈថា៖ បើសិនជាខ្ញុំទទួលបានប្រាក់ខែតាមមុខងារជាស្ថាពរនោះ ខ្ញុំនឹងយកប្រាក់ខែ នៃខ្ញុំផ្ទាល់នេះទៅបែងចែកជូនដល់ដូចជា៖ ១- 30% នៃប្រាក់ខែ នឹងជូនដល់កីឡាករគុនខែ្មរ ដែលពួកគាត់ជួបនូវទុក្ខ និងរងរបួសធ្ងន់ពីការប្រគួត ២- 35% នៃប្រាក់ខែ នឹងជូនមន្ទីរពេទ្យគន្ធបុប្ផា និង ៣- 35% នៃប្រាក់ខែ នឹងជូនដល់ចាស់ៗជរាដែលគ្មានទីពឹងនិងមានជីវភាពក្រីក្រលំបាកនៅតាមទីជនបទ។

លោក ពេជ្រ ស្រស់ បន្ថែមទៀតថា៖ ហើយខ្ញុំនឹងផ្តល់ជូនពេញ ៥ ឆ្នាំតែម្តង ដូច្នេះ ខ្ញុំ ពេជ្រ ស្រស់ មិនបានយកប្រាក់ខែនៃខ្ញុំដែលនឹងបានពីមុខតំណែងក្នុងពេលខាងមុខនេះធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនខ្ញុំនោះទេ ពីព្រោះថាថវិកាទាំងនេះ គឺជារបស់បងប្អូន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post