header ads

Sponsor

ពិសី

ភ្នំពេញៈ ជារឿងសោកសង្រេងមួយ ពោរពេញទៅដោយក្តីទុក្ខសោក ទៅលើនារីវ័យក្មេងម្នាក់ និងក្រុមគ្រួសារ បន្ទាប់ពីព្យាយាមចុចទូរស័ព្ទទៅបងប្រុសរបស់ខ្លួនដែលសម្ងំដេកក្នុងបន្ទប់ តែមិនបានសម្រេច មិនបានជួប ធ្វើដំណើរទៅតាមដល់បន្ទប់ជួល ទើបដឹងថា បងប្រុសដេកស្លាប់បាត់ទៅវិញ ទ្រហោយំ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ នៅបន្ទប់លេខ៣ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សាកសព​ មានឈ្មោះ ឆៃ​ រ៉ា​ ភេទ​ប្រុស ​អាយុ​២៦ឆ្នាំ​មុខរបរ​រៀន​ កូរ៉េ​ នឹ​ង​ធ្វើការ​សំណង់​ ស្នាក់នៅ​ភូមិ​ ប៉ប្រកខាងត្បូង​ សង្កាត់​កាកាប​១ ខណ្ឌ​ពោធិ៍​សែនជ័យ​​ មាន​ស្រុក​កំណើត​នៅ ​ភូមិ​ត្រពាំង​ឈូក​ ឃុំ​ជ្រលង​ ស្រុក​បារាយណ៍ ​ខេត្ត​កំពង់ធំ​ ។

តាមការបំភ្លឺ របស់ប្អូនស្រីបង្កើត នៃសព ឈ្មោះ​ ឆៃ​ សារ៉េត​ ​ អាយុ​១៧ឆ្នាំ​ មុខរបរ​រោងចក្រ ស្នាក់នៅជាមួយគ្នា​ បានឲ្យដឹងថា បងប្រុសរបស់ខ្លួន រួមជាមួយរូបនាង កាលពីល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ បានទៅលេងនៅផ្ទះបងប្រុសម្នាក់ទៀត ឈ្មោះ ឆៃ​ វ៉ា​ អាយុ៣៤ឆ្នាំ​ ស្នាក់នៅក្បែរគ្នា ក្នុងភូមិកើតហេតុ រួចបានហូបបាយទឹក៣នាក់បងប្អូនជុំគ្នា លុះដល់ព្រឹកឡើងថ្ងៃទី៥ ខែសីហា នេះ ខ្លួនបានចេញទៅថែមម៉ោងថ្ងៃអាទិត្យបាត់ ចំណែកបងប្រុស សម្ងំដេកក្នុងបន្ទប់ រហូតដល់ម៉ោងជាង១១ព្រឹក ខ្លួនបានទូរស័ព្ទ មកបងប្រុសតែមិនឃើញលើកសោះ លុះដល់ម៉ោង ៤និង៣០នាទីរសៀល ចេញពីធ្វើការមកដល់បន្ទប់ ទ្វារខ្ទាស់គន្លឹះ ហៅបងប្រុសមិនឆ្លើយ ក៏ទៅតាមបងប្រុសឈ្មោះ ឆៃ វ៉ា មកជួយគាស់ កាត់សោទ្វារ ចូលមើលស្រាប់តែឃើញ ជនរងគ្រោះ ដេកស្លាប់បាត់ទៅហើយ ទើបឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ ។

សាកសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យ កោសល្យវិច័យ ឃើញថា ស្លាប់ដោយជំងឺខ្យល់គរ ហើយក្រុមគ្រួសារ ស្នើសុំឲ្យសមត្ថកិច្ចជួយធ្វើលិខិតបញ្ជាក់មរណភាព រួចដឹកសាកសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post