header ads

Sponsor

ពិសី

បន្ទាយមានជ័យៈ នៅថ្ងៃសុក្រ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៣ ខែ សីហា ឆ្នាំ២០១៨ វេលាម៉ោង ២០ និង ០០ នាទី កម្លាំងនគរបាលក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យបានធ្វើការឃាត់ខ្លួនជនជាតិថៃចំនួន៣នាក់ នៅក្នុងបន្ទប់ជួលផ្ទះសំណាក់មួយកន្លែងស្ថិតក្នុងភូមិ ប៉ោយប៉ែតសង្កាត់ និងក្រុង ប៉ោយប៉ែត ខណៈដែលពួកគេកំពុងប្រើប្រាស់គ្រឿងញៀន ។

អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតលោកវរសេនីយ៍ឯក ធិន សុីនដេត បាននិយាយថា ការឃាត់ខ្លួនជនជាតិថៃទាំងបីនាក់ខាងលើ ធ្វើឡើងដោយមានកិច្ចសហការជាមេភូមិ មន្ត្រីប៉ុស្តិ៍ និងសេចក្តីរាយការណ៍ពីម្ចាស់ផ្ទះសំណាក់ ។

ប្រភពបន្តថា កម្លាំងបានឃាត់ខ្លួនបុរសជាជនជាតិថៃបីនាក់ ១ - ឈ្មោៈ អាក់ខារាក់ដេត អាយុ ៤៤ ឆ្នាំ មុខរបរ គ្មាន ស្នាក់នៅបន្ទុប់ជួលលេខ៦៧ ភូមិ ប៉ោយប៉ែត សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ២ - ឈ្មោៈ ឆា លួយ ខូកថង អាយុ ៥០ឆ្នាំ មុខរបរ គ្មាន ៣ - ឈ្មោៈ ជិរ៉ាក់ផាន់ ជីរាក់សិនប៉ាក់វ៉ាត់ អាយុ ៤៣ ឆ្នាំ មុខរបរ គ្មាន។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញបានដកហូតវត្ថុតាងមាន ម្ស៉ៅសថ្លាក្រាម ចំនួន ១៥ថង់តូច ថ្នាំគ្រាប់ ពណ៌ផ្ទៃមេឃចំនួន ០១ គ្រាប់ សង្ស័យជាថ្នាំក្រវី ថ្នាំគ្រាប់ wy ចំនួន៤១០គ្រាប់ ដេកកេះ ចំនួន០៨ ថង់កិបមាត់សំរាប់ច្រកថ្នាំញៀងមួយចំនួន បំពុងកែវចំនួន០២ កំណាត់ ជញ្ជីងសំរាប់ថ្លឹងចំនួន០១ ពណ៌ខ្មៅ ទូរស័ព្ទចំនួន០៣គ្រឿងលិខិតឆ្លងដែន០១, ប័ណ្ណប្រជាជនថៃ០១ លុយបាតចំនួន៥៣បាត ( កាក់សុទ្ធ )ប័ណ្ណបើកបរចំនួន០២ព្រមទាំងកាបូបដាក់លុយពណ៌សូកូឡានិងឯកសារមួយចំនួនទៀត ។

ជនសង្ស័យទាំងបីនាក់ បច្ចុប្បន្នកំពុងស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចជំនាញដើម្បីកសាងសំណុំរឿងបន្តនីតិវិធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post