Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនរបទេសម្នាក់ សង្ស័យបែកថ្នាំ និងបានប្រើបង្កហិង្សា វាយបុរសវ័យចំនាស់ម្នាក់ បណ្ដាលឲ្យរងរបួសបន្តិចបន្ទួច បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង៩យប់ ថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចសំណង់ផ្ទះល្វែង ហុក លី ផ្ទះលេខ៨G ផ្លូវលេខ១៧៩ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា ក្រោយពីឃើញមានបុរសជនបរទេសម្នាក់ បានដើរអុកឡុក ស្រែកឡូឡា និងវាយប្រជាពលរដ្ឋរស់នៅក្បែរផ្ទះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកអន្តរាគមន៍ភ្លាមៗ ប៉ុន្តែនៅពេលដែលសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ បានសម្របសម្រួល ប៉ុន្តែជនបង្កមិនស្តាប់ការសម្រួលរបស់សមត្ថកិច្ចនោះទេ ថែមទាំងតដៃ វាយសមត្ថកិច្ចដោយយកដុំគប់មកលើមន្ត្រីនគរបាលម្នាក់ ប៉ុន្តែគប់មិនត្រូវ ដោយគេចទាន់ ប្រជាពលរដ្ឋលាន់មាត់ថា ប្រសិនបើសមត្ថកិច្ចរូបនោះគេចមិនទាន់ ប្រាកដជាត្រូវក្បាលរយះជាមិនខាន ។

ប្រភពដដែលបានបន្តទៀតថា បុរសជនជាតិវៀតណាមម្នាក់ សង្ស័យបែកថ្នាំ គឺតែងតែអុកឡុក ប្រពន្ធកូន ស្រែកូឡា រំខានអ្នកដទៃទាំងកណ្ដាលយប់ បង្កហិង្សាច្រើនលើក ជាច្រើនសាមកហើយ កន្លងមកនេះ គេឃើញឡើងទៅលើដំបូលដុតសម្រាមទៀតផង ដែលអាចបង្កជាអគ្គិភ័យជាយថាហេតុ ធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅជិតខាងមានកាភ័យខ្លាច ព្រួយបារម្មណ៍ពីសុវត្ថិភាពរបស់ពួកគាត់ ។

លោក ស្វាយ ដារ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ បានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោងប្រហែលជា៤ល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ កន្លងមកនេះ មានបុរសជនជាតិបរទេសម្នាក់ មានអាការះអុកឡុក ស្រែកឡូរឡា ដេករមៀលលើផ្លូវ និងចាប់ប្រពន្ធកូនឲ្យនៅក្នុងផ្ទះ មិនឲ្យចេញក្រៅ និងកាន់ដែកទីបទៅវាយសម្ភារៈប្រើប្រាស់របស់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរផ្ទះ លុះដល់ម៉ោងជាង៣រសៀល ថ្ងៃទី២២ ខែសីហា ជនបរទេសម្នាក់នោះ បានស្ទុះទៅវាយបុរសវ័យចំនាស់ម្នាក់ ដែលកំពុងតែឈរនិយាយទូរស័ព្ទនៅមុខផ្ទះរបស់ខ្លួន ក្រោយពីវាយហើយជនបង្កបានរត់ចូលក្នុងផ្ទះចាក់សោពីខាងក្នុងជាច្រើនម៉ោង រហូតដល់ម៉ោងជាង៩យប់ ជនបរទេសនោះ បានចាក់សោរផ្ទះចេញមកក្រៅ ស្រែកឡូឡា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ។

លោកនាយប៉ុស្តិ៍បន្តថា បើតាមការបញ្ជាក់ពីស្ត្រីជាប្រពន្ធជនបង្ក បានប្រាប់ឲ្យដឹងថា ប្តីរបស់គាត់មិនមែនជាមនុស្សញៀនថ្នាំដូចគេលើកឡើងនោះទេ គឺប្តីរបស់គាត់មានជំងឺប្រសៃប្រសាទ ដែលមានអាការៈបែកនេះយូៗម្តង តែប៉ុណ្ណោះ ។

ជាចុងក្រោយ ប្រជាពលរដ្ឋបានសុំណូមពដល់អាជ្ញាធរពាក់ព័ន្ធ សូមមានវិធានការចំពោះជនជាតិរៀតណាមម្នាក់នេះផង ដែលបង្កភាពភ័យខ្លាច និងបារម្មណ៍ពីសុវត្ថិភាព របស់ពួកគាត់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor