header ads

Sponsor

ពិសី

កំពង់ចាមៈ ដោយទទួលបទបញ្ជាយ៉ាងម៉ឺងមាត់ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នាព្រឹក​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ កម្លាំង​ជំនាញអធិការដ្ឋាននគរបាលស្រុកកងមាស សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរបាន ខ្ចៅ រកាអារ ក្រុមប្រឹក្សាឃុំខ្ចៅ និងប្រជាពលរដ្ឋ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ចំណុចបឹងB៦ ស្ថិតនៅ​ក្នុង​ស្រុកកងមាស ខេត្តកំពង់ចាម។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ ជាលទ្ធផល​ក្នុង​ប្រតិបត្តិការ​នេះ ​កម្លាំង​ជំនាញ​បង្ក្រាបបាន លូស្បៃមុងចំនួន២៧មាត់ រ៉ាវចំនួន២៨មាត់ របាំងព្រួលចំនួន១,៦៥០ម៉ែត្រ និងលែងកូនត្រីចូលក្នុងបឹងធម្មជាតិវិញចំនួនប្រហែល៥២០គីឡូក្រាម។

ដោយតាមបញ្ជារបស់ព្រះរាជអាជ្ញា ហួត វុទ្ធី សមត្ថកិច្ចយើងបង្កើតគណកម្មការដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ខាងលើ ចោលនៅជាប់មាត់បឹងខាងជើងវត្តរកាអារ ស្ថិតនៅក្នុងភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post