សៀមរាបៈ បុរសវ័យចំណាស់ម្នាក់ ត្រូវបានយុវជនម្នាក់ ស្រវឹងស្រា ប្រើប្រាស់កាំបិតប៉័ងតោចូលទៅអារកសម្លាប់ ដល់ក្នុងមុង។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃអាទិត្យទី៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
បុរស ដែលត្រូវយុវជនអារកសម្លាប់នោះ ឈ្មោះ ឈិត ខ្វាន់ អាយុ៥៥ឆ្នាំ មានទីលំនៅភូមិឃុំ កើតហេតុខាងលើ។ ចំណែកឃាតក ឈ្មោះ អ៊ុច ចាន់ណា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិឃុំជាមួយ ជនរងគ្រោះ ដោយជនសង្ស័យស្រវឹងស្រា មានសតិមិនគ្រប់គ្រាន់ បានយកកាំបិតប៉័ងតោទៅអារកជនរងគ្រោះ ដោយមិនដឹងខ្លួន បណ្ដាលឲ្យដាច់បំពង់កស្លាប់ភ្លាមៗនៅនឹងកន្លែង។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យនិងជនរងគ្រោះ មិនដែលមានទំនាស់អ្វីនិងគ្នានោះទេដោយមុនពេលកើតហេតុ ជនសង្ស័យស្រវឹងស្រា មានសតិមិនគ្រប់ផងនោះ ទើបបង្កឲ្យកើតមានរឿងឃាតកម្មអារកសម្លាប់ភ្លាមៗតែម្តង។
បច្ចុប្បន្នករណីឃាតកម្មនេះ កម្លាំងសមត្តកិច្ចកំពង់ធ្វើការស្រាវជ្រាវបន្ថែមទៀត ដើម្បីរកមូលហេតុច្បាស់លាស់៕