header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៧និង២០នាទី លើផ្លូវសម្ដេចសង្ឃ ទេពវង្ស ស្ថិតនៅក្រុម១៩ ភូមិ១ ឃុំទំនុបរលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មាន​ករណីគ្រោះថ្នាក់ចរាចរមួយបង្កឡើងរវាងរថយន្ដ និងម៉ូតូ ដែលមានទិសដៅបញ្រ្ចាសគ្នា ។

សាក្សីឃើញហេតុការណ៍បានប្រាប់ភ្នាក់ងារយកព័ត៌មាន Cam Post(ខេមប៉ុស្តិ៍) ថា រថយន្តដឹកប្រេងមានទិសដៅពីស្រុកស្ទឹងហាវឆ្ពោះ ទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយនឹងម៉ូតូ បណ្ដាល ឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ។

រថយន្ដ​បង្កម៉ាកINTRELINE របស់ក្រុមហ៊ុនប្រេងឥន្ទនៈកម្ពុជាតេលា ​ពាក់ស្លាកលេខ ភ្នំពេញ ៣C ២៦៧៣ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ។ រីឯម៉ូតូ ម៉ាកVIVO ពណ៌ខ្មៅ បើកបរដោយឈ្មោះ កុយ អាយុ៤៥ឆ្នាំ ស្នាក់នៅ មណ្ឌល ៣ សង្កាត់ ១ ក្រុងខេត្តព្រះសីហនុ (ស្លាប់) ។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូត្រូវបាននគរបាល ស្រុកស្ទឹងហាវ យកមករក្សាទុកដើម្បីដោះស្រាយ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post