header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖  នៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៨ ម្សិលមិញនេះ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបដិសេធជុំវិញ វីដេអូខ្លី ដែលថាលោក ត្រៀមធ្វើសង្គ្រាមជាមួយអាមេរិច ដោយលោក បានចាត់ទុកថានោះជាការលួចកាត់តសំឡេង ដោយលោកបានលើកឡើងថា ៖ មានជនខិលខូចលួចកាត់តវីដេអូ ចង់ធ្វើឲ្យខូចកិត្តិយសស្ថាប័នបញ្ជាការដ្ឋានអង្គរក្ស និងមន្ត្រីរដ្ឋាភិបាល ដោយលោកបានបន្ថែមថា អាមេរិចអាងតែខ្លួនធំ មើលមកគេអ្នកតូចខុសរហូត តិចអ្នកនេះខុស តិចអ្នកនោះខុស ហើយវីដេអូហ្នឹងគឺមានគេលួចកាត់តបន្ថែមទេ វាមិនមែនជាពាក្យពិតរបស់លោកទេ។ ដោយលោកគ្មានគំនិតឯណាទៅវ៉ៃអាមេរិចនោះ កម្ពុជាយើងណា អាចទៅវ៉ៃអាមេរិចកើត? តែលោកចង់វៃជនណាខិលខូច ដែលចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសន្តិភាពនៅកម្ពុជាប៉ុណ្ណោះ ។

នេះបើតាមការឆ្លើយតបតាមរយៈកាសែតភ្នំពេញប៉ុស្តិ៍ដែលចុះផ្សាយនាព្រឹកថ្ងៃទី ២០ ខែសីហានេះ ។

សូមជម្រាបជូនផងដែរថា កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងនៅក្នុង ប្រធានបទ «ការងារស្នូលកងទ័ពក្នុងបម្រើការពារជាតិ» ក៍ដូចជាជំហរ នៃកិច្ចការពាររាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី០៦  ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post