header ads

Sponsor

ពិសី

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់សារជាថ្មីថា សម្ដេចមិនលើកលែងឲ្យជនណាដែលប្រមាថ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ជាប្រពន្ធនិងកូនរបស់ អតីតមេដឹកនាំវៀតណាម ឡេ ដឹកថូ នោះទេ ។

ជារើយៗ ក្រុមមេដឹកនាំអតីតគណបក្សប្រឆាំង តែងតែវាយប្រហារទៅលើរូបសម្ដេចថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន និងលោក ហ៊ុន ម៉ាណែត ជាប្រពន្ធនិងកូន របស់អតីតមេដឹកនាំវៀតណាម ឡេ ដឹកថូ ។

ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី ជាង១ម៉ឺននាក់ រោងចក្រតំបន់លូ៥ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ សម្ដេចបានឲ្យដឹងថា សម្បីតែប្រពន្ធ និងកូនៗ របស់សម្ដេច ក៏ក្រុមអតីតគណបក្សសង្គ្រោះជាតិ ថាជាវៀតណាមដែរ ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ខ្ញុំមិនលើកលែងឲ្យអ្នកឯងទេ រឿងនេះមួយ ខ្ញុំសូមបញ្ជាក់ ធ្វើអីធ្វើបាន ប៉ុន្ដែនៅពេលអ្នកឯង ប្រមាថប្រពន្ធរបស់ខ្ញុំ ប្រមាថកូនរបស់ខ្ញុំ ខ្ញុំមិនអាចទ្រាំទ្របាននោះទេ ក្នុងឋានៈជាប្ដីដែលមានកិត្តិយស ត្រូវរក្សាកិត្តិយសប្រពន្ធរបស់ខ្លួនដែរ ត្រូវរក្សាកិត្តិយសកូនរបស់ខ្លួនដែរ ចឹងពួកអ្នកឯងត្រូវចាំឲ្យច្បាស់” ។

សម្ដេចបញ្ជាក់ថា សំណុំរឿងមួយនេះមិនបញ្ចប់ត្រឹមហ្នឹងទេ ជាពិសេសត្រកូល “ហ៊ុន” តែម្ដង គឺមិនយោគយល់ និងអនុគ្រោះឲ្យអ្នកដែលប្រមាថឡើយ ។ សម្ដេចថា កាលពេលមុនសម្ដេចផ្ដល់ ឱកាសឲ្យពួកនោះ សុំទោសជាសាធារណៈ ក្រោយចោទក្រុមគ្រួសារសម្ដេចនាពេលកន្លងមក ។

សម្ដេចតេជោ បន្ដថា ពួកអ្នកឯងដុតរូលគ្រប់បញ្ហាទាំងអស់ មិនចេះចប់ មិនចេះហើយ ដូច្នេះសមមុខរបស់ពួកអ្នកឯង ដែលរត់ទៅស្រុកគេនោះ សមមុខដែលតុលាការកំពូលរំលាយការពីចុងឆ្នាំ២០១៧ ដូច្នេះ ការរំលាយនេះ កុំឲ្យមានសង្គ្រាមទាន់ ។

សម្ដេចបញ្ជាក់ទៀតថា សំណុំរឿងមួយនេះ នៅក្នុងយូធូប (YouTube) មានច្រើន ដូច្នេះ សង្គ្រាមមួយនេះ គឺអត់ចប់នោះទេ វាត្រូវតែផ្ទុះដោយសារតែចោទ គេចោទឯងថា “អានេះសៀម អានេះវៀតណាមអានេះចេះ អានោះចុះ” តើគេអត់ឱនឲ្យបានទេ?៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post