header ads

Sponsor

រិទ្ធី

ឯកឧត្តម ឈាង វុន ជាសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា ចំណែកឯកញ្ញា លី ច័ន្ទវត្តី ជាអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយកាលពីឆ្នាំ២០១៧។ តើអ្នកទាំងពីរមានទំនាក់ទំនងអ្វីជាមួយគ្នា? បានជាឯកឧត្តម ឈាង វុន ចង់ពិសារកាហ្វេជាមួយកញ្ញា លី ច័ន្ទវត្តី នៅរដ្ឋសភា?

កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ កញ្ញា លី ច័ន្ទវត្តី បានទម្លាយសារឆ្លើយឆ្លងរវាងកញ្ញា និងឯកឧត្តម ឈាង វុន។ សារទី១របស់ឯកឧត្តម ឈាង វុន បានសរសេរថា៖ ក្មួយស្រី Vatey បើមានពេលទំនេរមករដ្ឋសភា ពូវុន ទទួលកាហ្វេរដ្ឋសភាម្តង ហើយយើងអាចផ្លាស់ប្តូរទស្សនៈនយោបាយរវាងពូនិងក្មួយបាន។ ទាល់តែនៅជិតគ្នា ពិភាក្សាគ្នា ទើបអាចយល់គ្នាបាន។ ប្រាប់ពូថ្ងៃណាក៏បាន។

ជាការឆ្លើយតបកញ្ញា លី ច័ន្ទវត្តី ថា អត់.....ទីតាំងមិនត្រឹមត្រូវ.... ឯកឧត្តម ឈាង វុន បន្តថា រដ្ឋសភាជារបស់យើងទាំងអស់គ្នា ហើយមានកន្លែងហូបកាហ្វេរបស់អ្នកតំណាងរាស្រ្តនិងភ្ញៀវ។

តោះសូមអានសារឆ្លើយឆ្លងរវាងសមាជិករដ្ឋសភា និងរាស្រ្ត៖

ទាក់ទងនឹងមូលហេតុដែល ឯកឧត្តម ឈាង វុន អញ្ជើញនេះ ក៍ដោយសារតែ ឯកឧត្តមក្នុងនាមជាចាស់ទុំម្នាក់ រៀមច្បងម្នាក់ ចង់ឲ្យ កញ្ញា លី ច័ន្ទវត្តី យល់ហើយ ក៏មានការណែនាំច្រើនទៀត ទាក់ទងនឹងសកម្មភាពរបស់កញ្ញា ធ្វើកន្លងមក។

សូមរំលឹកផងដែរថា ឯកឧត្តម ឈាង វុន ក៍ធ្លាប់បានទៅហូបនំបញ្ចុកនៅហាង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិតផងដែរ កាលពីពេលកន្លងទៅ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post