header ads

Sponsor

ពិសី

ភ្នំពេញៈ នៅចំណុចចុងស្ពានអាកាសផ្សារដីហុយ ដល់ស្ពានអាកាស៧មករា តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច នៅតែមិនចូលរួមគោពរច្បាប់ចរាចរណ៍ ដោយបានធ្វើដំណើរជ្រេចុះជ្រេឡើង ជិះលើការ៉ូឡា នៃចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរជើង បង្កឲ្យខូច និងជិះបញ្ជ្រាសទិស បង្កឲ្យមានការកកស្ទះជាខ្លាំង ស្ទើររៀងរាល់ថ្ងៃតែម្ដង ជាពិសេសនៅពេលព្រឹកនិងពេលល្ងាច។

អ្វីដែលពិសេស ជាក់ស្ដែងសូមទស្សនារូបភាព បងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរឆ្លងកាត់ចំណុច នៅចំណុចចុងស្ពានអាកាសផ្សាដីហុយ ដល់ចំណុចស្ពានអាកាស៧មករា មានការកកស្ទះជាខ្លាំង តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ស្ថិតនៅមូលដ្ឋានសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មើលឃើញថា មានអ្នកពាក់មួកសុវត្ថិគោរពច្បាប់ចរាចរណ៍បានមួយចំនួនធំ និងមានអ្នកយកចិត្តទុកដាក់ចួលរួមគោរពច្បាប់បានច្រើន ប៉ុន្តែនៅតែមានអ្នកធ្វើដំណើរមួយចំនួនតូចប៉ុណ្ណោះជិះបញ្ជ្រាសទិស និងធ្វើដំណើរជ្រេចុះជ្រេឡើង ជិះលើការ៉ូឡា នៃចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើជើង បង្កអោយខូច ការ៉ូឡា បំផ្លាញទ្រព្យសម្បិត្តសាធារណៈ។

ដោយមួយរយៈចុងក្រោយនេះ កម្លាំងនគរបាលចរាចរណ៍បានរឹតបន្តឹង និងចុះអនុវត្តន៍ជារៀលរាល់ថ្ងៃគ្រប់គោលដៅនិងតាមបណ្ដាមហាវិថីតូច ធំ តាមបណ្ដា ស្តុបនិងតាមបណ្ដោយមហាវិថីមួយចំនួនក្នុងរាជធានីភ្នំពេញរួចមកដែរ។ តែអ្វីគួអោយគត់សំគាល់ឃើញថានៅចំណុចចុងស្ពានអាកាសផ្សារដីហុយ ដល់ចំណុចស្ពានអាកាស៧មករា បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរតាមបណ្ដាលផ្លូវចូលរួមគោពរ ច្បាប់ចរាចរណ៍ មួយចំនួនតែប៉ុណ្ណោះនិងធ្វើអោយខូចខាត នៅការ៉ូឡា នៃចិញ្ជើមផ្លូវស្ទើទាំងស្រុង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post