header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញៈ ថ្លែងក្នុងពិធីប្រជុំពិភាក្សា​ជាមួយមន្ត្រីក្រោមឱវាទ​ នាព្រឹកថ្ងៃទី​២៨​ ខែសីហា​ ឆ្នាំ​ ២០១៨​ លោក​ ពេជ្រ​ កែវមុនី​  អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ​បានព្រមានដល់មន្ត្រីក្រោមឱវាទ មិនឲ្យ​ពាក់ព័ន្ធ ឬក៏ស៊ី​សំណូកជុំវិញការបើកល្បែងស៊ីសងខុសច្បាប់ ក្នុងមូលដ្ឋាន​  ជាពិសេសត្រូវនាំគ្នាទប់ស្កាត់ឲ្យ​បាន ការចរាចរគ្រឿងញៀន រួមទាំងបទល្មើសផ្សេងៗ និ​ងលុបបំបាត់រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលលួចបើកលេងក្នុងមូលដ្ឋាន​។

ជាមួយគ្នានោះដែរ លោកអភិបាល​ខណ្ឌបានក្រើនរំលឹកជាថ្មីដល់លោកអភិបាលរងទទួលបន្ទុក​ លោកអធិការខណ្ឌ​ ចៅសង្កាត់គ្រប់សង្កាត់​ រួមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់ ក្នុងខណ្ឌមានជ័យ​ ត្រូវចុះស្រង់ស្ថិតិជុំវិញការបើកទីតាំងណេត​ ទីតាំង​ KTV ,ក្លឹបរាំកម្សាន្ត​ ឬក៏ទីតាំងភោជនីយដ្ឋាន​នានាក្នុងខណ្ឌ​ បើសិនជាពិនិត្យឃើញថា​ គ្មានច្បាប់អនុញ្ញាត​ ឬក៏មានបង្កប់ល្បែងស៊ីសង​ នឹងជួញដូរថ្នាំញៀននោះ​ ត្រូវធ្វើការបិទ និងផ្អាកជាបន្ទាន់​ រួចធ្វើរបាយ​ការណ៍មកថ្នាក់ខណ្ឌ ដើម្បីមានវិធានការបន្ត​។

លោកអភិបាលខណ្ឌ ក៏បានបញ្ជាឲ្យ​មន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះសណ្តាប់ធ្នាប់សាធារណៈ​តាមដងផ្លូវនានា មិនត្រូវអនុញ្ញាតឲ្យ​មានការតាំងលក់សម្ភារផ្សេងៗនៅលើកចិញ្ចើមផ្លូវ​ ដែលប៉ះពាល់ដល់សម្បត្តិសាធារណៈ​ ហើយត្រូវរក្សាឲ្យ​បាននៅសុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋអោយស្របតាមគោល​នយោបាយភូមិសង្កាត់មានសុវត្ថិភាព​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post