header ads

Sponsor

ពិសី

ភ្នំពេញៈ លោក ផន សុខខេមរិន្ទ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធសំណុំរឿងបរិហាកេរ្តិ៍ ពិធីការិនីទូរទស្សន៍ម្នាក់ តាមបណ្តាញសង្គម Facebook ។

លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរ និងចោទប្រកាន់លើឈ្មោះ ឈ្មោះ តាំង សុភិន ហៅភិន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រៃញាតិ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពីបទបទបរិហាកេរ្តិ៍ជាសាធារណៈ និងបទការក្លែងបន្លំ យោងតាមមាត្រា៣០៥ មាត្រា៦២៦ និងមាត្រា៦២៧ នៃក្រមព្រហ្មទណ្ឌ ។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ មានមុខរបរ ជាពិធីការិនីទូរទស្សន៍ (សុំមិនបញ្ចេញឈ្មោះ) ស្នាក់នៅផ្ទះលេខ២២E ផ្លូវ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ជនសង្ស័យបានហេកអខោនហ្វេសប៊ុក របស់នាង ហើយយកទៅបង្ហោះក្នុងន័យបង្ខូចបរិហារកេរ្តិ៍ ធ្វើឲ្យនាងអាប់ឱន និងខូចកេរ្តិ៍ឈ្មោះ ទើបនាងសម្រេចចិត្តដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ចជួយរកយុត្តិតែម្តង។ សំណុំរឿងនេះ ត្រូវបានសមត្ថកិច្ច និងតុលាការចាត់ការជាបន្តបន្ទាប់ រហូតដល់ចាប់ជនសង្ស័យដាក់ឃុំខ្លួន ជាបណ្ដោះអាសន្នដើម្បីបើកការសើបអង្កេតនៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post