
កាលពីព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៨ នេះ ប្រធានគណបក្សខ្មែរក្រោក បានចេញសារឲ្យពលរដ្ឋខ្មែរទាំងអស់ជួយផ្សព្វផ្សាយទំលំទូលាយបំផុតចំពោះមរតកល្ខោនខោល ដោយភ្ជាប់នឹងអត្ថបទថា ៖
ល្ខោនខោល ជាកេរ្តិ៍មេរតកវប្បធម៌របស់ខ្មែរ ។ ជិតដល់ពេលដែលអង្គការ #UNESCO សម្រេចហេីយ ថាល្ខោនខោលជារបស់ខ្មែរ ឬរបស់ថៃ , សូមផ្សព្វផ្សាយឲ្យបានធំទូលំទូលាយបំផុតតាមតែអាចធ្វេីទៅបាន ។ ដេីម្បីអោយ UNESCO បានដឹងថាល្ខោនខោលជារបស់ខ្មែរទេ ។ នឹងរងចាំតាមដានការសម្រេចរបស់ #UNESCO

នេះជាសារនយោបាយដំបូងបំផុតដែលមានគណបក្សនយោបាយនិយាយពីបញ្ហាវប្បធម៌ ហេីយគណបក្សខ្មែរក្រោកជាគណបក្សទី១ ដែលជ្រេីសយកល្ខោនខោលដាក់ក្នុងក្បួនឃោសនាបក្សរបស់ខ្លួនកាលពីអំឡុងឃោសនារកសម្លេងឆ្នោត។




សូមរំលឹកផងដែលថា ល្ខោនខោលមាននៅកម្ពុជា តាំងពីសម័យនគភ្នំ ឬហ្វូណន ដែលអ្នកសំដែងសុទ្ឋតែជាបុរស។ ល្បែងនេះ គេយកទៅសំដែង តែរឿងរាមកេរ្តិ៍ មួយមុខតែប៉ុណ្ណោះ។ ជាអកុសល របាំនេះ ត្រូវលុបចោលទាំងស្រុង នៅសម័យពុលពត។ ក្រោយទស្សវត្ស៨០ ប្រទេសកម្ពុជា ក៏ចាប់ផ្តើមមានរបាំនេះ ឡើងវិញម្តងបន្តិចៗ៕