Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អាជ្ញាធរខណ្ឌឬស្សីកែវ បានដឹកនាំកំលាំង ចុះផ្អាកការសាងសង់ សំណង់ផ្ទះល្វែងបុរីកម្ពុ បន្ទាប់ពី បុរីនេះបានសាងសង់ពុំមានច្បាប់អនុញ្ញាតនិងសង់រំលោភ ប្រឡាយសាធារណៈ កាលពីព្រឹកថ្ងៃទី២៩ខែសីហា ឆ្នាំ ២០១៨ នៅទីតាំងការដ្ឋាន ស្ថិតនៅក្នុងភូមិ លូ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវបន្ទាប់ពីមានប្រតិកម្ម និងបញ្ជាពីលោក ស៊ុយ សេរិទ្ធអភិបាលរងរាជធានីភ្នំពេញ ដែលបានចុះទៅត្រួតពិនិត្យឃើញ ថាសំណង់ចំនួន១៥៦ល្វែងនៃបុរីកម្ពុ បានសាងសង់រំលោភលើប្រឡាយ ហើយអត់ច្បាប់ទៀតផង។

បើតាមប្រភពពីមន្ត្រីសាលាខណ្ឌឫស្សីកែវម្នាក់បានឱ្យដឹងថា ហេតុដែលម្ចាស់បុរីហ៊ានរំលោភបែបនេះដោយសារតែថៅកែបុរីកម្ពុ នោះ ឃុបឃឹបជាមួយអភិបាលរងខណ្ឌឫស្សីម្នាក់ទើប ហ៊ានធ្វើបែបនេះ។

ប្រភពខាងលើបន្តថា បុរីកម្ពុ មានម្ចាស់ លោក លីម ហាំងឃុង ដែលបានដំណើរការសាងសង់ អស់រយះពេលជាច្រើនខែមកហើយ ជាលទ្ធផលបានប្រមាណ៣០ភាគរយពបែរជាពុំមានច្បាប់អនុញ្ញាត្តិពីក្រសួង រៀបចំដែនដីនគររូបនីយ៍កម្ម និងសំណង់ និងបានសង់រំលោភ លើប្រឡាយ សាធារណៈបានដោយរលូន។

ដោយឡែក នៅព្រឹកនោះ អាជ្ញាធរ ក៏បានធ្វើដំណត់ហេតុផ្អាក សំណង់ មួយកន្លែងទៀតមាន៣ជាន់ មាន៦៨បន្ទប់  នៅជាប់គ្នា នោះ ដែល បានសាងសង់អត់ច្បាប់និង រំលោភប្រឡាយ ផងដែរ។

តាមព័ត៌មានអោយដឹងថា បន្ទាប់ពីមានបញ្ជាពីសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ ក៏បានចុះទៅត្រួតពិនិត្យ ទីតាំង ការដ្ឋានសំណង់បុរីកម្ពុ ហើយ បានបញ្ជាក់ ថា សំណង់នេះបានសាងសង់ឡើងរំលោភ ប្រឡាយរំដោះទឹក ទំហំ ៥ម៉ែត្រគុណ១៤៦ម៉ែត្រ។ ទន្ទឹមនោះ ក៏បានបែកធ្លាយ សំណង់នោះបានសាងសង់ បានប្រមាណ៣០ភាគរយហើយ អត់ច្បាប់ ទើបអាជ្ញាធរចុះមកផ្អាកនៅពេលនេះ។

តាមកំណត់ហេតុ ផ្កាកការដ្ឋាន សំណង់បុរីកម្ពុ បានអោយដឹងថា  ទីតាំងនេះមាន១៥៦ល្វែង ជាន់អឺ០អឺ១របស់ឈ្មោះលឹមហាំងឃុង,។ សំណង់នេះពុំមានច្បាប់អនុញ្ញាតពីក្រសួងរៀបចំដែនដីនគររូបនីយ៍កម្មនិងសំណង និងបានសាងសង់រំលោភ ប្រឡាយសាធារណៈ។

លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវបានឱ្យដឹងថា បន្ទាប់ចុះត្រូវពិនិត្យបុរីខាលើនេះឃើញថាពិតជាធ្វើរំលោភចូលប្រឡាយមែនហើយខាងសាលាក្រុងនិងខណ្ឌនឹងបង្កើតគណៈកម្មការដើម្បីចុះវាស់វែងនិងកំណត់ព្រំឱ្យបានត្រឹមត្រូវបើឃើញថាបុរីនោះរំលោភចូលមែនទើបយើងធ្វើការកាយចេញ។ ជាមួយគ្នានោះអាជ្ញាធរក៏បានណែនាំ អោយម្ចាស់សំណង់ ១.ផ្អាក់ការសាងសង់បណ្តោះអាសន្ន រងចាំ មានច្បាប់អនុញ្ញាត់ ,២.រងចាំ កំណត់ ទំហំប្រឡាយ ដើម្បីចេញប័ណ្ណកម្មសិទ្ធិដល់ដីរបស់ភាគីស្នើរសុំ។ ទន្ទឹមនោះអាជ្ញាធរ និងប្រើគ្រឿងចក្រកាយប្រឡាយនោះដើម្បីរំដោះទឹកជួនប្រជាពលរដ្ឋ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor